(ប៉េកាំង)៖ យប់ថ្ងៃទី ១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ច ដែលរៀបចំដោយសមាគមមិត្តភាពអាមេរិក និងបានអញ្ជើញថ្លែងសុន្ទរកថា។

លោកបានលើកឡើងថា ការរួមរស់ដោយសន្តិសហវិជ្ជមានជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ រឹតតែជាខ្សែបន្ទាត់ក្រហមដែលប្រទេសធំទាំងពីរ ចិននិងអាមររិកមិនត្រូវរំលោភបំពានឡើហយ។ ការចាត់ទុកប្រទេសចិនដែលប្រកាន់ខ្ជាប់ការអភិវឌ្ឍ ដោយសន្តិភាពជាការគំរាមកំហែង កាងលេងល្បែងផលបូកសូន្យដែលឯងចាញ់ខ្ញុំឈ្នះ ឯងចម្រុងចម្រើនខ្ញុំថមថយគឺជាការដើរខុសពីទិសដៅត្រឹមត្រូវ។

ការគោរពគ្នាជាសីលធម៌ជាមូលដ្ឋាន នៃការប្រាស្រ័យទាក់ទងគ្នារវាងមនុស្សនិងមនុស្ស ហើយក៏ជាក្រមមូលដ្ឋាននៃការរួមរស់ រវាងប្រទេសចិននិងអាមេរិកដែរ។ អាមេរិកមានប្រវត្តិសាស្ត្រនិងវប្បធម៌ និងទីតាំងភូមិសាស្ត្រដ៏ពិសេស ដែលបានបង្កើតមាគ៌ាអភិវឌ្ឍន៍ និងរបបសង្គមរបស់ខ្លួន យើងគោរពយ៉ាងពេញលេញចំពោះរឿងនេះ។ ចំណែកមាគ៌ាសង្គមនិយមដែលប្រកបដោយ លក្ខណៈពិសេសចិនគឺកើតចេញពីការណែនាំ នៃទ្រឹស្តីសង្គមនិយមបែបវិទ្យាសាស្រ្ត ដែលចាក់ឫសក្នុងអរិយធម៌ចិនជាង ៥០០០ ឆ្នាំមកហើយ យើងមានមោទនភាពដូចគ្នា។ មាគ៌ាទាំងពីរខុសគ្នា ប៉ុន្តែសុទ្ធតែជាជម្រើសរបស់ប្រជាជន សុទ្ធតែតំណាងឱ្យគុណតម្លៃរួមរបស់មនុស្សជាតិ ហេតុនេះសុទ្ធតែត្រូវទទួលបានការគោរព។

លោក Xi Jinping បានថ្លែងថា ទំនាក់ទំនងចិន-អាមេរិក ក្តីសង្ឃឹមស្ថិតនៅលើសង្គមស៊ីវិល ចាក់ឬសក្នុងសង្គមស៊ីវិល អនាគតស្ថិតនៅលើយុវវ័យ ភាពរស់រវើកស្ថិតក្នុងតំបន់មូលដ្ឋាន។ ខ្ញុំសូមស្វាគមន៍អភិបាលរដ្ឋ សមាជិកសភាអាមេរិកកាន់តែច្រើន ទៅទស្សនាប្រទេសចិន ក៏ស្វាគមន៍ឥស្សរជនគ្រប់មជ្ឈដ្ឋានអាមេរិកទៅទស្សនាប្រទេសចិនផងដែរ។ ថ្ងៃនេះខ្ញុំនិងលោកប្រធានាធិបតី Biden បានឈានដល់មតិឯកភាពរួមសំខាន់ៗ ប្រទេសទាំងពីរនឹងអនុវត្តវិធានការកាន់តែច្រើនឡើងៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ការផ្លាស់ប្តូរ រវាងមនុស្សនិងវប្បធម៌មនុស្សធម៌ ដែលបូករួមទាំងបង្កើនជើងយន្តហោះដឹក អ្នកដំណើរហើរត្រង់រវាងចិននិងអាមេរិក, ការរៀបចំកិច្ចជំនួបជាន់ខ្ពស់ខាងវិស័យទេសចរណ៍ចិន-អាមេរិក , ការសម្រួលបែបបទស្នើសុំទិដ្ឋាការជាដើម។ យើងរំពឹងថាប្រជាជនប្រទេសទាំងពីរទៅមករកគ្នា ទាក់ទងគ្នានិងផ្លាស់ប្តូរគ្នាកាន់តែញឹកញាប់ ដើម្បីរួមគ្នាបន្តរឿងរ៉ាវមេត្រីភាពប្រទេសទាំងពីរក្នុងយុគសម័យថ្មី! នៅទីនេះខ្ញុំសូមប្រកាសថា ដើម្បីពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិននិងអាមេរិក ពិសេសយុវជននិងក្មេងជំទង់ នៅ៥ ឆ្នាំខាងមុខនេះ ភាគីចិនមានឆន្ទៈអញ្ជើញយុវវ័យអាមេរិកចំនួន ៥ ម៉ឺនរូបមកផ្លាស់ប្តូរនិងសិក្សារៀនសូត្រនៅប្រទេសចិន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន