(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អ៊ីស្រាអែលជា «រដ្ឋភេរវករ» ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងបំពានច្បាប់អន្តរជាតិនៅតំបន់ហ្គាហ្សា ខណៈពេលដែលលោកបញ្ជាក់ឡើងវិញ នូវទស្សនៈរបស់គាត់ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ មិនមែនជាអង្គការភេរវករនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងទៅកាន់សមាជិកសភាក្នុងសភា លោក Erdogan ក៏បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រកាសថាតើអ៊ីស្រាអែលមានគ្រាប់បែកនុយក្លេអ៊ែរឬអត់ ហើយថែមទាំងបានបន្ថែមទៀតថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគឺហួសសម័យហើយ។
លោកបានបន្តថា ក្រុមហាម៉ាស់ជាគណបក្សនយោបាយដែលប្រជាជនប៉ាឡេស្ទីនបោះឆ្នោតជ្រើសរើស មិនមែនអង្គការភេរវករនោះទេ៕
រូបភាពពី Reuters