(ហ្កាហ្សា)៖ ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Gaza កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននាំមកនូវក្តីបារម្ភ និងបញ្ហាប្រឈមថ្មីសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលភាគច្រើនគ្មានផ្ទះសម្បែង និងរស់នៅក្នុងតង់បណ្តោះអាសន្ន បន្ទាប់ពីការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍របស់អ៉ីស្រាអែល។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការចាប់ផ្តើមនៃរដូវវស្សា និងលទ្ធភាពនៃការជន់លិចបានបង្កើនការភ័យខ្លាចការជន់លិច និងរីករាលដាលជំងឺឆ្លង។ កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងរួចហើយថា តំបន់ Gaza ប្រឈមនឹងកើនឡើងនូវហានិភ័យនៃការរីករាលដាលជំងឺ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល រំខានដល់ប្រព័ន្ធសុខាភិបាល លទ្ធភាពប្រើប្រាស់ទឹកស្អាត និងបណ្តាលឲ្យមានមនុស្សត្រូវ រស់នៅកកកុញ ក្នុងទីជម្រកបណ្តោះអាសន្ន។

គួរបញ្ជាក់ថា នៅ Gaza រដូវរងាអាចមានលក្ខណៈសើម និងត្រជាក់ ហើយជួនកាលតំបន់ជុំវិញត្រូវបានវាយប្រហារដោយទឹកជំនន់។ បើតាម ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន ប្រឈមមុខនឹងការភ័យខ្លាចដ៏ធំនៃតម្រូវការមនុស្សធម៌របស់ប្រជាជនហ្កាហ្សា ២.៣លាននាក់ អង្គការផ្តល់ជំនួយនានាមិនអាចរៀបចំផែនការ ដើម្បីទប់ទល់នឹងបញ្ហាដែលបណ្តាលមកពីភ្លៀង និងទឹកជំនន់បាននោះទេ៕

រូបភាពពី Reuters