(ប៉េកាំង)៖ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូល Wuzhenនៃមហាសន្និបាតបណ្តាញអ៊ីនធឺណែតពិភពលោកឆ្នាំ២០២៣។

លោក Xi Jinping បានលើកឡើងថា យើងផ្តួចផ្តើមឱ្យតម្កល់ការអភិវឌ្ឍជាអាទិភាព កសាងសាយប័រស្ប៉េស ដែលកាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ និងមានវិបុលភាព។ យើងផ្តួចផ្តើមការរួមសុខរួមទុក្ខ កសាងសាយប័រស្ប៉េសកាន់តែមានសន្តិភាព និងសុវត្ថិភាព យើងផ្តួចផ្តើមការរៀនសូតទៅវិញទៅមកផ្នែកអរិយធម៌ កសាងសាយប័រស្ប៉េសដែលកាន់តែមានសមភាពនិងបរិយាបន្ន។

លោក Xi Jinping សង្កត់ធ្ងន់ថា ចរន្តនៃយុគសម័យបដិវត្តន៍ព័ត៌មានវិទ្យាកំពុងដើរទៅមុខយ៉ាងខ្លាំងក្លា សាយប័រស្ប៉េសផ្ទុកនូវក្តីសង្ឃឹម គ្មានទីព្រំដែនរបស់មនុស្សជាតិចំពោះអនាគតដ៏ល្អប្រសើរ។ យើងចាប់ដៃគ្នា ដើម្បីកសាងសហគមន៍រួមវាសនានៃសាយប័រស្ប៉េស ដើម្បីឱ្យបណ្តាញអ៊ីនធឺណែតបង្កើតសុភមង្គល កាន់តែច្រើនដល់ប្រជាជននៃប្រទេសនានា និងរួមគ្នាកសាងអនាគត កាន់តែល្អបវររបស់មនុស្សជាតិ៕

អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន