(ប៉េកាំង)៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយ លោក Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិននៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលើកនេះ អាចនិយាយបានថាជាការបន្តវេន ពីអតីតកាល និងត្រួសត្រាយអនាគត។

ទំនាក់ទំនងចិន-អូស្ត្រាលីដែលមានភាពល្អបរិសុទ្ធ និងស្ថិរភាពគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ហើយក៏សមស្របនឹងការរំពឹងទុករួមរបស់ប្រទេសក្នុងតំបន់ផងដែរ ។ យើងគួរតែជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអូស្ត្រាលីវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់។
ជាការឆ្លើយតប លោក Albanese បានថ្លែងថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានជួយដល់ប្រជាពលរដ្ឋរាប់រយលាននាក់ ឱ្យចេញផុតពីភាពក្រីក្រ និងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ ដែលស័ក្តិសមនឹងទទួលបានការគោរពនិងការកោតសរសើរពីសំណាក់ប្រជាជនលើពិភពលោក។

ប្រទេសអូស្ត្រាលីក៏ដូចជាប្រទេសដទៃទៀតដែរ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ កំណើនសេដ្ឋកិច្ចចិនដែលប្រកបដោយចីរភាព និងស្ថិរភាព ព្រមទាំងទំនាក់ទំនងរវាងប្រទេសចិននិងសហគមន៍អន្តរជាតិ ដែលប្រកបដោយចីរភាព ។ ទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនដែលមានភាពរឹងមាំ នឹងបន្តផ្តល់ផលប្រយោជន៍ដល់អនាគតនៃប្រទេសទាំងពីរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន