(ប៉ាឡេស្ទីន)៖ សង្គ្រាមអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ឈានចូលថ្ងៃទី៣០ អ៉ីស្រាអែល នៅតែបន្តការវាយប្រហារដាក់លើតំបន់ហ្គាហ្សា បើទោះបីមានរលកបាតុកម្មលើពិភពលោក ទាមទាររកការបញ្ឈប់បាញ់គ្នា និងបើទោះបីជាសហរដ្ឋអាមេរិកបានស្នើរកការសំរាកឈប់បាញ់គ្នាខ្លះយ៉ាងណាក៏ដោយ។ កងកម្លាំងអ៉ីស្រាអែល ត្រូវគេរាយការណ៍ថា បានវាយកាត់ផ្តាច់តំបន់ហ្គាហ្សាស្ទី្របនេះជាពីរហើយ និងកំពុងឡោមព័ទ្ធក្រុងហ្គាហ្សាភាគខាងជើង។

ថ្ងៃទី០៧ ខែវិច្ឆិកា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បានកើនឡើងលើសពី ១០,០០០នាក់។

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/159516

ពេលឃើញសង្គ្រាមទើបនឹកឃើញ សន្តិភាព ! យើងរួមគ្នាការពារសន្តិភាព !
សន្តិភាពនៅកម្ពុជា មានតម្លៃមិនអាចកាត់ថ្លៃបាន !