(ប៉ាឡេស្ទីន)៖ មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បានបង្ហាញនូវបំណងចង់ដោះលែងចំណាប់ខ្មាំង ប៉ុន្តែបានទាមទារឱ្យអ៊ីស្រាអែលត្រូវបញ្ឈប់ការបាញ់គ្នាជាមុនសិន។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាន និយាយមុននេះថាកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះ អាសន្នមួយនឹងអាចធ្វើទៅបាន លុះត្រាណាតែចំណាប់ខ្មាំងត្រូវបានដោះលែងជាមុនសិន។ តើចំណុចខ្ទាស់គ្នាទាំងពីរនេះ នឹងអាចមានច្រកចេញរួចដែរឬទេ។

មេដឹកនាំជាន់ខ្ពស់នៃក្រុមហាម៉ាសបានថ្លែងបង្ហាញ នូវបំណងចង់ដោះលែងចំណាប់ខ្មាំងប៉ុន្តែ ថាទាល់តែការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបញ្ចប់ជាមុនសិន។ ប៉ុន្តែអ៊ីស្រាអែលបាន និយាយថាកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នមួយនឹងអាចធ្វើបាន លុះត្រាណាតែចំ ណាប់ខ្មាំងត្រូវបានដោះលែងជាមុនសិន។

ចំណាប់ខ្មាំងដែលក្រុមហាម៉ាសបានចាប់ពីលើទឹកដីអ៊ីស្រាអែលចូលមកក្នុងតំបន់ ហ្គាហ្សា ក្នុងព្រឹត្តិការណ៍ថ្ងៃទី៧តុលាកន្លងមកនេះ ត្រូវគេរាយការណ៍ថាមានចំនួនជាង២០០នាក់ ខណៈមនុស្សត្រូវបានគេសម្លាប់លើទឹកដីអ៊ីស្រាអែលក្នុងព្រឹត្តិការណ៍លុកលុយនោះមានចំនួន ១ពាន់៤០០នាក់។ អ៊ីស្រាអែលដោយកំហឹងក្រេវក្រោធនៅថ្ងៃទី៨តុលា បានប្រកាសការធ្វើសង្គ្រាមដាក់លើក្រុម ហាម៉ាសវិញ។ សង្គ្រាមបិទច្រកតំបន់ហ្គាហ្សាស្ទ្រីប ដោយការវាយប្រហារតាមផ្លូវអាកាស បានចាប់ផ្តើមតាំងពីពេលនោះមក ដោយអ៊ីស្រាអែលបានធ្វើការបាញ់គ្រាប់រ៉ុក្កែត និងការ ទម្លាក់គ្រាប់ពីលើយន្តហោះចម្បាំងរយៈពេល២០ថ្ងៃគ្មានពេលស្រាកស្រាន ដាក់លើតំបន់ ហ្គាហ្សា និងក្រោយមកទៀតយុទ្ធនាការវាយលុកថ្មើរជើងរួមទាំងកម្លាំងសហការគាំទ្រពី កម្លាំងជើងទឹកនិងជើងអាកាស បានធ្វើព្រមគ្នាចួលលុកលុយជាបន្ថែមទៀត ក្នុងតំបន់ហ្គា ហ្សាដែលចាប់ផ្តើមតាំងពីថ្ងៃទី២៧តុលាឆ្នាំ២០២៣។

សង្គ្រាមដែលបានឈានចូលថ្ងៃទី៣១បានផ្តាច់តំបន់ហ្គាហ្សាជា២ចំណែកគឺផ្នែកខាងត្បូងនិង ផ្នែកខាងជើងគ្រាដែលក្រុងហ្គាហ្សានាភាគខាងជើងត្រូវបានឡោមព័ទ្ធនិងកំពុងក្លាយជាគោលដៅនៃការវាយប្រហារយ៉ាងខ្លាំងក្លា។ អ៊ីស្រាអែលបានអំពាវនាវឱ្យពលរដ្ឋក្នុងតំបន់ហ្គាហ្សាត្រូវ ភៀសខ្លួន​មកតំបន់ភាគខាងត្បូងជាមួយ នឹងការបើកច្រកផ្លូវធ្វើដំណើរមួយគឺផ្លូវឈ្មោះ Salah Al-Din Road ។ ក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សាបានធ្វើការវាយប្រយុទ្ធតទល់ដាក់ទាហានជាសត្រូវរបស់ខ្លួន ជាមួយនឹងការគាំទ្រពីក្រុមសកម្មជនឥស្លាមពីក្នុងប្រទេសអារ៉ាប់ផ្សេងដូចជាក្រុមហេសបូឡា, ក្រុមហ៊ូធី, ក្រុមជីហាតនិងក្រុមផ្សេងទៀត ដែលគេជឿថាជាក្រុមយុទ្ធជនប្រយុទ្ធឥស្លាមដែល គាំទ្រដោយប្រទេសអ៊ីរ៉ង់។

សង្គ្រាមស៊ីសាច់ហុតឈាមគ្នាបាននិងកំពុងតែបន្តក្នុងតំបន់ហ្គាហ្សាគ្រា ដែលបណ្តាប្រទេស នានាលើសកលលោកដាក់សម្ពាធរកការបញ្ឈប់បាញ់គ្នាក្នុងតំបន់ហ្គាហ្សានេះ។
លោក Moussa Abu Marzouk ដែលជាអនុប្រធានម្នាក់របស់ក្រុមហាម៉ាស បានធ្វើកិច្ច សម្ភាសន៍ជាមួយនឹងសារព័ត៌មានប៊ីប៊ីស៊ីដែលបានរាយការណ៍ដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ របស់ក្រុមហាម៉ាសនោះបញ្ជាក់ថា«យើងនឹងដោះលែងចំណាប់ខ្មាំងទាំងនោះ ប៉ុន្តែយើងត្រូវ ការបញ្ឈប់ការវាយប្រហារនោះសិន»។

ប្រទេសអ៊ីស្រាអែលដែលបានប្តេជ្ញាចិត្តកំចាត់ និងសម្លាប់ក្រុមហាម៉ាសឱ្យអស់ចេញពីតំបន់ ហ្គាហ្សា តែងបដិសេធជាច្រើនលើកច្រើនសារនូវសំណើដែលសុំឱ្យមានការឈប់បាញ់គ្នានេះ បើទោះបីមានសម្ពាធជាអន្តរជាតិក៏ដោយ។ សហរដ្ឋអាមេរិកបានគាំទ្រការសម្រេចចិត្តរបស់ អ៊ីស្រាអែលលើបញ្ហានេះប៉ុន្តែបានស្នើឱ្យមានការសម្រាកឈប់បាញ់គ្នាខ្លះដើម្បីការនាំជំនួយ ចូលដល់ដល់ពលរដ្ឋក្នុងតំបន់ហ្គាហ្សានិងការជួយបញ្ហាដោះលែងចំណាប់ខ្មាំង។ សហរដ្ឋ អាមេរិកនៅបានស្នើឱ្យអ៊ីស្រាអែលត្រូវគិតគូរដល់អនាគតពលរដ្ឋប៉ាឡេស្ទីនថែមទៀត ក្រោយ ការកំចាត់ក្រុមហាម៉ាសឱ្យអស់ក្នុងតំបន់ហ្គាហ្សាស្ទ្រីបនោះរួច។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងប្រាប់ទូរទស្សន៍អាមេរិក ថា អ៊ីស្រាអែលត្រូវការការទទួលខុសត្រូវសន្តិសុខលើតំបន់ ប៉ាឡេស្ទីននោះសម្រាប់រយៈពេល មួយមិនកំណត់សិន បន្ទាប់ពីការធ្វើសង្គ្រាមនេះ។ ក្នុងសំណួរមួយទាក់ទងនឹងសំណើរបស់ សហរដ្ឋអាមេរិកដែលសុំរកការសម្រាកផ្អាកបាញ់គ្នាខ្លះនោះ នាយករដ្ឋមន្ត្រីIsrael នេះ បាន ថ្លែងកាលពីថ្ងៃចន្ទទី៦វិច្ឆិកាថា ការសម្រាកការបាញ់ក្នុង រយៈពេលមួយម៉ោងនៅទីនេះនិង មួយម៉ោងនៅទីនោះ គឺគេធ្លាប់ធ្វើរួចមកហើយ។ លោកបានថ្លែងថា លោកនឹងពិនិត្យមើលលើ កាលៈទេសៈចាំបាច់ដើម្បីអាចឱ្យមានស្បៀងអាហារមនុស្ស ធម៌ដឹកជញ្ជួនចូល ឬករណីឱ្យមាន ការដោះលែងចំណាប់ខ្មាំង…ប៉ុន្តែលោក Benjamin Netanyahu នៅតែចចេសថានឹងមិនឱ្យ មានការឈប់បាញ់គ្នាជាទូទៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល រូបនេះធ្លាប់បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍មុនទាមទារថា រាល់ចំណាប់ខ្មាំងទាំងអស់គឺ ត្រូវតែដោះលែងជាមុនសិន នៅមុនពេលមានកិច្ចព្រមព្រៀងគ្នាបញ្ឈប់ការបាញ់បណ្តោះ អាសន្ននោះ។

លោក Moussa Abu Marzouk នៃមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសដដែលនោះ បានប្រាប់ក្រុម សារព័ត៌មានទៀតថាលោកមិនមានបញ្ជីរាយឈ្មោះមនុស្សទាំងអស់ដែលត្រូវបានចាប់ក្នុង ព្រឹត្តិការណ៍ថ្ងៃ៧តុលានោះឡើយ ហើយលោកក៏មិនបានដឹងដែរថាតើពួកគេកំពុងស្ថិតនៅ ទីណាឡើយដោយសារតែមនុស្សទាំងនោះត្រូវចាប់ដោយក្រុមផ្សេងៗពីគ្នា។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសដដែលនោះទៀតបាននិយាយថាវាមានភាពចាំបាច់ត្រូវបញ្ឈប់ ការបាញ់គ្នាសិនដើម្បីប្រមែប្រមូលព័ត៌មាន ដែលមានន័យថាការដោះស្រាយលើអទិភាព ផ្សេងទៀត នឹងមិនអាចធ្វើបានឡើយប្រសិនបើការទម្លាក់គ្រាប់បែកនៅតែបន្តមិនឈប់ ឈរនោះ។

លោក Moussa Abu Marzouk ត្រូវគេរំពឹងថានឹងអាចដើរតួនាទីពិសេសមួយក្នុងការស្វែង រកការបញ្ចប់ជម្លោះក្នុងតំបន់ហ្គាហ្សានិងការចរចាស្វែងរកការដោះលែងចំណាប់ខ្មាំងទាំង នេះ។ លោក Moussa Abu Marzouk គឺជាមេដឹកនាំនយោបាយម្នាក់ដែលស្ថិតក្រោមការបង្កកទ្រព្យ សម្បត្តិក្នុងប្រទេសអង់គ្លេសដោយសារអំពើពាក់ព័ន្ធនឹងភេរវកម្ម។ លោកគឺជាមនុស្សលើក ដំបូងហើយក្នុងរង្វង់មេដឹកនាំក្រុមហាម៉ាសដែលបានផ្តល់កិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលាក្នុងទឹកដីអ៊ីស្រាអែលនោះ។ ប៉ុន្តែខណៈដែលមានសេចក្តីរាយការណ៍អំពីការចង់ដោះស្រាយបញ្ហាចំណាប់ខ្មាំង និងការចង់ បញ្ឈប់ការបាញ់គ្នានេះ ការប្រយុទ្ធគ្នាក្នុងតំបន់ហ្គាហ្សា និងការធ្វើអន្តរាគមន៍របស់ក្រុមសកម្ម ជនឥស្លាមបាញ់ដាក់លើទឹកដីអ៊ីស្រាអែលនៅតែបន្តធ្វើយ៉ាងខ្លាំងក្លាជាដដែលនោះទេ។

ក្រុមហាម៉ាសបាននិយាយថាគេបានបាញ់ស្រោចគ្រាប់រ៉ុក្កែតជាច្រើនពីភាគខាងត្បូងប្រទេស លីបង់ដាក់លើទឹកដីអ៊ីស្រាអែលខណៈកងកម្លាំងអ៊ីស្រាអែលបានថ្លែងថាគេក៏បានបាញ់តប ដាក់ទៅលើប្រភពដែលបាញ់ផ្លោងគ្រាប់រ៉ុក្កែតចេញមកពីទឹកដីលីបង់នោះវិញដែរ។ កងពល Qassam Brigades បានថ្លែងកាលពីថ្ងៃទី៦វិច្ឆិកាថា គេបានបាញ់គ្រាប់រ៉ុក្កែតចំនួន១៦គ្រាប់ ដាក់លើទឹកដីអ៊ីស្រាអែលក្នុងក្រុង Nahariya, និងតំបន់ជាយក្រុង Haifa ។ កងកម្លាំងអ៊ីស្រាអែលបានថ្លែងថា មានការបាញ់ចំនួន៣០ដងក្នុងរយៈមួយម៉ោងចេញមកពីទឹក ដីលីបង់។ កងពល Qassam Brigades បាននិយាយថាការបាញ់គ្រាប់រ៉ុក្កែតទាំងនោះ គឺជាការឆ្លើយតបចំ ពោះអ៊ីស្រាអែលដែលបានឈ្លានពាននិងសម្លាប់រង្គាលប្រជាជនប៉ាឡេស្ទីនរបស់ពួកគេក្នុង តំបន់ហ្គាហ្សា។ នៅក្នុងតំបន់ហ្គាហ្សានោះវិញ, តួលេខមនុស្សស្លាប់និងរងរបួសបានកើនឡើងជារៀងរាល់ថ្ងៃ។ តួលេខមនុស្សស្លាប់ក្នុងតំបន់ហ្គាហ្សាបានកើនជាងមួយម៉ឺននាក់ក្នុងនោះរួមមានជាង៤ពាន់ នាក់គឺជាកុមារ។ ការស្លាប់ដោយសារការវាយប្រហារដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រា អែលក្នុងរយៈពេល៣១ថ្ងៃមកនេះ មិនមែនស្លាប់ត្រឹមតែពលរដ្ឋរស់នៅក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះទេ, បុគ្គលិកធ្វើការបំរើឱ្យភ្នាក់ងារអង្គការសហប្រជាជាតិក៏បានស្លាប់អស់ច្រើនសិបនាក់ផងដែរ។

សេចក្តីរាយការណ៍បង្ហាញថាយ៉ាងហោចបុគ្គលិក៨៨នាក់ដែលបំរើការឱ្យអង្គ ការជនភៀសខ្លួនប៉ាឡេស្ទីនUNRWA ត្រូវបានស្លាប់ចាប់តាំងពីមានព្រឹត្តិការណ៍៧តុលានោះ មក និងអគារធ្វើការ៤៧កន្លែងរបស់ពួកគេបានរងនឹងការបំផ្លាញថែមទៀត។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែ័រ៉េស បានថ្លែងកាលពីថ្ងៃ​ច័ន្ទ ទី៦តុលាថា តំបន់កាហ្សាកំពុងក្លាយជា​វាលផ្នូរ​​សម្រាប់កុមារ​ហើយៗលោកបានជំរុញឱ្យមានការឈប់បាញ់គ្នា។

លោក អង់តូនីញ៉ូ ហ្គូទែ័រ៉េស បានថ្លែងថាប្រតិបត្តិការ​វាយលុកកម្លាំងថ្មើរជើង​របស់កងទ័ព អ៊ីស្រាអែល និងការ​ទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ឥតឈប់ឈរ បានបង្កផលប៉ះលើប្រជាជន ស៊ីវិល មន្ទីរពេទ្យ ជំរំជនភៀសខ្លួន ព្រះវិហារសាសនា និងមូលដ្ឋានរបស់អង្គការ​សហប្រជា ជាតិ​ រាប់បញ្ចូលទាំងជម្រកបណ្ដោះអាសន្នអង្គការសហប្រជាជាតិផងដែរ។ មេដឹកនាំអង្គការសហប្រជាជាតិដដែលបានថ្លែងទៀតថា គ្មានអ្នកណាម្នាក់បានសុខសាន្តឡើយ។ លោកថាចំណែកក្រុមហាម៉ាស់និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតវិញ ក៏​កំពុង​ប្រើ ប្រាស់ប្រជាជនស៊ីវិលជាខែលការពារ​ ហើយបន្ត​បាញ់គ្រាប់រ៉ុក្កែត​ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រា អែលថែមទៀត។ ​លោកអង់តូនីញ៉ូហ្គូទែ័រ៉េស បានថ្កោលទោសអំពើដ៏សាហាវរ​បស់ក្រុមហាម៉ាស ប្រព្រឹត្តនៅថ្ងៃទី៧តុលា និងអំពាវនាវសូម​ឲ្យមានការ​ដោះលែងចំណាប់ខ្មាំង​ភ្លាមៗ និង​ដោយ ឥតលក្ខខណ្ឌ។ មេដឹកនាំអង្គការសហប្រជាជាតិបានថ្លែងព្រមានថាគ្មានភាគីប្រដាប់អាវុធ ណាមួយដែលជា ភាគីស្ថិតនៅពីលើច្បាប់មនុស្សធម៌អន្តរជាតិឡើយ។

លោកអង់តូនីញ៉ូហ្គូទែ័រ៉េស បានថ្លែងបញ្ជាក់ថាតំបន់កាហ្សាកំពុងក្លាយជា​វាលផ្នូរ​​សម្រាប់កុមារ​ហើយៗ…កុមារប្រុសស្រីច្រើនរយនាក់ត្រូវបានគេរាយការណ៍ជុំវិញការស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ និងលោកថាក៏មានអ្នកកាសែតជាច្រើនបានស្លាប់ក្នុងសង្គ្រាមជាងបួនសប្តាហ៍ នេះផងទៀត ដែលការស្លាប់រ​បស់ពួកគេមានចំនួនច្រើនជាងការស្លាប់នៅក្នុងការចុះយកព័ត៌ មាននានាក្នុងរយៈពេលជិត៣ទសវត្សមកនេះថែមទៀត…និងក៏មានបុគ្គលិកអង្គការសហប្រ ជាតិជាច្រើនក៏ត្រូវបានគេសម្លាប់ដែលមិនធ្លាប់កើតមាន ក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហ ប្រជាជាតិឡើយ៕

រូបភាពពី Reuters