(ហ្សឺណែវ)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ទៅកាន់មជ្ឈិមបូព៌ាកាលពីថ្ងៃអង្គារ ដើម្បីចូលរួមជាមួយមន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិល ស្តីពីការរំលោភសិទ្ធិមនុស្ស ចំពេលមានការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មមាន AFP នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការិយាល័យរបស់លោកបានគូសបញ្ជាក់ថា លោក Turk ស្ថិតនៅក្នុងទីក្រុង Cairo នៅថ្ងៃអង្គារ ហើយបន្ទាប់មកនៅថ្ងៃពុធលោកនឹងទៅទស្សនាកិច្ចនីទីក្រុង Rafah ដែលមានទីតាំងនៅព្រំដែនជាមួយ Gaza មុនពេលធ្វើដំណើរទៅកាន់រដ្ឋធានី Amman នៃប្រទេសហ្ស៊កដានី នៅថ្ងៃព្រហស្បតិ៍។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «រយៈពេលពេញមួយខែនេះ គឺជាការសម្លាប់រង្គាល ការរងទុក្ខដោយឥតឈប់ឈរ ការបង្ហូរឈាម ការបំផ្លិចបំផ្លាញ កំហឹង និងភាពអស់សង្ឃឹម»។ លោកបានបន្ថែមថា «ការរំលោភសិទ្ធិមនុស្ស គឺជាមូលហេតុដើមនៃការកើនឡើងនេះ ហើយសិទ្ធិមនុស្សដើរតួនាទីសំខាន់ក្នុងការស្វែងរកផ្លូវចេញពីការឈឺចាប់នេះ»៕

រូបភាពពី AFP