(ប៉េកាំង)៖ ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកXi Jinping ប្រធានរដ្ឋចិនបានជួបសំណេះសំណាលជាមួយ តំណាងមកពីអង្គភាពដែលត្រូវជ្រើសរើសជាអង្គភាពគំរូនៃ «រូបមន្តដោះស្រាយបញ្ហាតាមបែប Fengqiao»ទូទាំងប្រទេសចិននៅវិមានសភាប្រជាជន នៅទីក្រុងប៉េកាំង។

លោកបានសួរសុខទុក្ខយ៉ាងស្មោះ និងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះពួកគេ ហើយបានលើកទឹកចិត្តដល់ពួកគេ ឱ្យបន្តខិតខំប្រឹងប្រែងប្រកាន់ខ្ជាប់និងអភិវឌ្ឍនូវ «បទពិសោធន៍ Fengqiao» ក្នុងយុគសម័យថ្មីដើម្បីរួមចំណែកកាន់តែធំ សម្រាប់ការជំរុញការកសាងប្រទេសចិនប្រកបដោយ សន្តិភាពដែលមានកម្រិតកាន់តែខ្ពស់។

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ ចំពោះការប្រកាន់ខ្ជាប់និងអភិវឌ្ឍនូវ «បទពិសោធន៍Fengqiao» ក្នុងយុគសម័យថ្មី។ បន្ទាប់មកគ្រប់តំបន់ បានអនុវត្តជាក់ស្តែងយ៉ាងម៉ត់ចត់នូវស្មារតី នៃអនុសាសន៍ណែនាំដ៏សំខាន់របស់លោក Xi Jinping ដែលពឹកផ្អែកលើមហាជន ដើម្បីរុករកនិងច្នៃប្រឌិតថ្មីខិតខំបង្កបរិយាកាសសង្គម ប្រកបដោយសន្តិសុខនិងស្ថិរភាព ដើម្បីកសាងទំនើបកម្មតាមបែបផែនចិន។គណៈកម្មាធិការនយោបាយនិងច្បាប់ នៃមជ្ឈិមចិនបានជ្រើសរើសអង្គភាពចំនួន១០៤ ពីទូទាំងប្រទេសចិនជាអង្គភាពគំរូនៃ «រូបមន្តដោះស្រាយបញ្ហាតាមបែប Fengqiao»

សូមបញ្ជាក់ថា «រូបមន្តដោះស្រាយបញ្ហាតាមបែប Fengqiao» បានបង្កើតឡើងនៅឆ្នាំ១៩៦៣។ កមា្មភិបាលនិងមហាជនក្នុងឃុំ Fengqiao ក្រុង Zhuji ខេត្ត Zhejiang បានង្កើតឡើងនូវ «បទពិសោធ Fengqiao» សម្រាប់ដោះស្រាយបញ្ហាមហាជនគឺ «បំផុសនិងពឹងផ្អែកលើមហាជនប្រកាន់ខ្ជាប់ការមិនរាយការណ៍ ពីវិវាទទៅថ្នាក់លើដោយដោះស្រាយបញ្ហា នៅនឹងកន្លែងកើតហេតុដើម្បីសម្រេចបាននូវការចាប់ខ្លួនមនុស្សតិចតែសង្គមមានសវត្ថភាពល្អ»

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា