(ម៉ូស្គូ)៖ ទស្សនាវដ្តី Newsweek បានរាយការណ៍ថា គ្រាប់បែកនុយក្លេអ៊ែរថ្មីរបស់អាមេរិកដែលគ្រោងនឹងផលិតឡើង មានសក្តានុពលក្នុងការកម្រិតកណ្តាលទីក្រុងមូស្គូ និងអាចសម្លាប់មនុស្សជាង ៣០០,០០០ នាក់ ក្នុងចំណោមអ្នកស្រុក ១៣ លាននាក់ក្នុងទីក្រុងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
មន្ទីរបញ្ចកោណបានប្រកាសកាលពីចុងខែមុនថា ខ្លួននឹងស្វែងរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ B61 ជំនាន់ថ្មីគឺ B61-13 ដែលរង់ចាំការអនុម័តពីសភា។ សព្វាវុធនេះត្រូវបានគេរំពឹងថា នឹងមានកម្លាំងដល់ទៅ ៣៦០ គីឡូតោន ដែលមានកម្លាំងខ្លាំងជាងអាវុធដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ រហូតដល់ ២៤ ដង។
សារព័ត៌មាន Newsweek បានឱ្យដឹងថា ប្រសិនបើគ្រាប់បែកនេះត្រូវបានបំផ្ទុះលើទីក្រុងមូស្គូ វានឹងសម្លាប់មនុស្សប្រមាណ ៣១១,៤៨០ នាក់ និងរបួសរហូតដល់ ៨៦៨,៨៦០នាក់។ កាសែតបានបន្ថែមថា ប្រសិនបើវាត្រូវបានទម្លាក់នៅលើទីក្រុង St. Petersburg ដែលជាទីក្រុងធំទីពីរនៅក្នុងប្រទេសរុស្ស៊ីនោះ ចំនួនអ្នកស្លាប់ដែលបណ្តាលមកពីការផ្ទុះនឹងកើនឡើងដល់ ៣៦០,១៥០ នាក់៕
រូបភាពពី Reuters