(ប៉េកាំង)៖ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១ ខែវិច្ឆិកា មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី២៥ ខែតុលា រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima បានកើតហេតុការណ៍បែកខ្ចាយទឹកវិទ្យុសកម្ម ដែលបណ្តាលឱ្យអ្នកផងទាំងពួងចាប់អារម្មណ៍ជាទូទៅ ។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ ដែលពាក់ព័ន្ធនឹងរឿងនេះ បានទម្លាយថា តាមពិតទៅ បរិមាណទឹកវិទ្យុសកម្មដែលបែកខ្ចាយ គឺច្រើនជាង១០០មីលីលីត្រ ដែលប្រកាសលើកដំបូង ពោលគឺច្រើនជាងរាប់សិបដង ប្រហែលរាប់លីត្រឯណោះ។ ទាក់ទិននឹងរឿងនេះ តើអ្នកនាំពាក្យមានការអត្ថាធិប្បាយយ៉ាងណា?

លោក Wang Wenbin បានថ្លែងថា សំណួរដែលអ្នកបានលើកឡើងនេះ បានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថា ក្នុងរយៈពេលជាយូរណាស់មកហើយ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូមានបញ្ហាពិបាកដោះស្រាយ ដូចជាការងារគ្រប់គ្រងនៅផ្ទៃ ក្នុងមានភាពច្របូកច្របល់និងបិទបាំង បោកបញ្ចោតសាធារណជនជាដើម។ នៅថ្ងៃទីពីរដែលបានកើតមានហេតុការណ៍ បែកខ្ចាយទឹកវិទ្យុសកម្ម ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូនៅតែប្រកាសថា នឹងចាប់ដំណើរការការបង្ហូរទឹកវិទ្យុសកម្មចូលក្នុង សមុទ្រជាលើកទីបីនៅពេលដ៏ខ្លីខាងមុខនេះ។ សូមសួរថា តើសហគ្រាសដែលមានបញ្ហាច្រើនបែបហ្នឹង អាចធានាបាននូវសុវត្ថិភាពក្នុងការគ្រប់គ្រង ការបង្ហូរទឹកវិទ្យុសកម្មក្នុងរយៈពេល៣០ឆ្នាំ ឬកាន់តែយូរជាងនេះបានទេ? តើ“សុវត្ថិភាពនិងតម្លាភាព”នៃផែនការបង្ហូរទឹកវិទ្យុសកម្ម ទៅក្នុងសមុទ្រដែលប្រទេសជប៉ុនបានប្រកាសនេះ គួរឱ្យយើងទុកចិត្តបានទេ?

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន