(ប៉េកាំង)៖ ប្រទេសចិនបានចូលកាន់មុខតំណែងជាប្រធានផ្លាស់វេនប្រចាំខែវិចិ្ឆកា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី១ខែវិចិ្ឆកានេះតទៅ។ ថ្ងៃដដែល លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានធ្វើជាអធិបតីនៃកិច្ចប្រជុំពិគ្រោះពិភាក្សាផ្ទៃក្នុង ដោយបានអនុម័តលើផែនការការងារ នៃក្រុមប្រឹក្សាសន្តិសុខប្រចាំខែវិចិ្ឆកានេះ។

លោក Zhang Jun បានថ្លែងថា ស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលជាការងារដ៏សំខាន់បំផុត នៃរបៀបវារៈនៃក្រុមប្រឹក្សាសន្តិសុខ ក្នុងខែវិចិ្ឆកានេះ។ ក្នុងនាមជាប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខ ភាគីចិននឹងស្តាប់សំឡេងនៃសហគមន៍អន្តរជាតិ ធ្វើការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអនុវត្តដោយទាន់ពេលវេលា នូវភារកិច្ចដែលមានទំនួលខុសត្រូវ និងប្រកបដោយអត្ថន័យ។ តាមផែនការការងារឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខនឹងពិនិត្យពិភាក្សាអំពីបញ្ហាជាច្រើនដូចជាបញ្ហា
ប៉ាឡេស្ទីននិងអ៊ីស្រាអែល បញ្ហាស៊ីរី យេម៉ែននិងបូស្នៀ ហឺសេហ្គោវីណាជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន