(ប៉េកាំង)៖ ថ្ងៃទី៣០ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើកិច្ចសន្ទនាស្តីពី “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងក្រិកនៅក្រុងអាថែន ប្រទេសក្រិក ក្រោមប្រធានបទ “ភ្នំនិងសមុទ្រតភ្ជាប់គ្នា ចិននិងក្រិកមានវិបុលភាពរួម” ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចូលរួមកិច្ចសន្ទនាព្រមទាំងបានថ្លែងសុន្ទរកថា។

លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹង រ៉ាប់រងបេសកកម្មក្នុងយុគសម័យ របស់ប្រព័ន្ធសារព័ត៌មាន ចាប់ដៃជាមួយមជ្ឈដ្ឋានវប្បធម៌និងប្រព័ន្ធសារព័ត៌មាន និងមជ្ឈដ្ឋាននានារបស់ក្រិក ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការក្នុងវិស័យកាន់តែច្រើននិងកាន់តែស៊ីជម្រៅ ក្នុងន័យរួមគ្នាធ្វើជាអ្នកពិពណ៌នានិងអ្នកជំរុញ នៃកម្លាំងទាក់ទាញខាងអរិយធម៌ និងកម្លាំងរស់រវើកនៃការអភិវឌ្ឍរបស់ចិននិងក្រិក ក៏ដូចជាបង្កើតជាស្ពានសម្រាប់ឱ្យប្រជាជន នៃប្រទេសទាំងពីរចិននិងក្រិកធ្វើការផ្លាស់ប្តូរនិងរួមបញ្ចូលគ្នា ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញាក្នុងការបង្កើតយុគសម័យថ្មី នៃការអភិវឌ្ឍអរិយធម៌សកល និងបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលមានភាពកាន់តែស្អិតល្មួត។

ក្នុងនាមជាសមិទ្ធផលនៃកិច្ចសហប្រតិបតិ្តការមួយ ដែលបានអនុវត្តបន្ទាប់ពីអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងមជ្ឈមណ្ឌលសិក្សាពីអរិយធម៌ទៅវិញទៅមករវាងចិននិងក្រិក បានចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ ភាពយន្តឯកសារក្រោមចំណងជើងថា «ជំរុញឱ្យអរិយធម៌ដ៏ចំណាស់បំភ្លឺអនាគត» បានរៀបចំពិធីចាប់ដំណើរការការផលិត ក្នុងកិច្ចសន្ទនាលើកនេះ។ នៅថ្ងៃដដែល ក៏បានរៀបចំធ្វើសកម្មភាពពិសេសស្តីពីប្រទេសក្រិក នៃមហោស្រពភាពយន្តនិងរូបថត "ខ្សែក្រវាត់និងផ្លូវ" ប្រទេសចិនផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន