(ប៉េកាំង)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu បាននិយាយក្នុងវេទិកាមួយនៅទីក្រុងប៉េកាំង នាថ្ងៃចន្ទនេះថា លោកខាងលិចចង់ពង្រីកសង្រ្គាមអ៊ុយក្រែនទៅកាន់តំបន់អាស៉ីប៉ាស៉ីហ្វិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

នៅឯវេទិកា Xiangshan ដែលជាព្រឹត្តិការណ៍ការទូតយោធាដ៏បំផុតរបស់ចិន លោក Shoigu បានគូសបញ្ជាក់ថា «NATO កំពុងគ្របដណ្តប់ការកសាងកងកម្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិក ជាមួយនិងបំណងប្រាថ្នាដ៏ប៉ិនប្រសប់សម្រាប់កិច្ចសន្ទនា»

លោក Shoigu បានបន្ថែមថា ប្រទេសណាតូកំពុងលើកកម្ពស់ការប្រណាំងប្រជែងអាវុធនៅក្នុងតំបន់ ដោយបង្កើនវត្តមានយោធារបស់ពួកគេ និងពង្រីការធ្វើសមយុទ្ធយោធាជាញឹកញាប់នៅទីនោះ។ ក្រៅពីនោះ ការលេចឡើងនៃប្លុកសន្តិសុខថ្មីដូចជា Quad និង AUKUS បានធ្វើឲ្យខូចតួនាទីរបស់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងមិនសាយភាយនុយក្លេអ៊ែរនៅក្នុងតំបន់។

គួរបញ្ជាក់ថា បើតាមលោក Shoigu កងកម្លាំងសហរដ្ឋអាមេរិក នឹងប្រើប្រាស់ការផ្លាស់ប្តូរព័ត៌មានជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលលើការបាញ់មីស៉ីល ដើម្បីទប់ស្កាត់រុស្ស៉ី និងចិន៕

រូបភាពពី Reuters