(អូម៉ង់)៖ អ្នកនាំពាក្យកងទ័ពបាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ហ៊្សកដានី បានស្នើសុំឲ្យសហរដ្ឋអាមេរិកដាក់ពង្រាយប្រព័ន្ធមីស៉ីល Patriot ដើម្បីពង្រឹងការការពារព្រំដែនរបស់ខ្លួនក្នុងពេលដែលភាពតានតឹង និងជម្លោះក្នុងតំបន់កំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ Mustafa Hiyari អ្នកនាំពាក្យកងទ័ពហ៊្សកដានី បានប្រាប់ទូរទស្សន៍រដ្ឋយ៉ាងដូច្នេះថា «យើងបានស្នើភាគីអាមេរិកជួយពង្រឹងការការពាររបស់យើងជាមួយនិងប្រព័ន្ធមីស៉ីល Patriot»

ក្រុមមន្ត្រីនិយាយថា ហ៊្សកដានី កាន់តែមានការភ័យខ្លាចថាការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើក្រុមហាម៉ាសទៅកាន់តំបន់ Gaza អាចរីករាលដាលទៅជាការបះបោរកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា ប្រព័ន្ធមីស៉ីល Patriot របស់សហរដ្ឋអាមេរិក ត្រូវបានដាក់នៅហ៊្សកដានី កាលពីឆ្នាំ២០១៣ បន្ទាប់ពីមានការបះបោរនៅភាគខាងជើងប្រទេសជិតខាង គឺស៉ីរីដោយបារម្ភថាសង្រ្គាមស៉ីវិលអាចផ្ទុះឡើង និងដុតបញ្ឆេះជម្លោះក្នុងតំបន់៕

រូបភាពពី Reuters