(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែតុលា តាមម៉ោងក្នុងតំបន់ ឆាកល្ខោនខាងនយោបាយបែបអាមេរិកដែលអូសបន្លាយអស់រយៈពេលបីសប្តាហ៍ ទីបំផុតទទួល បាន លទ្ធផលហើយ៖ លោក Mike Johnson សមាជិកបក្សសាធារណរដ្ឋទទួលបានសន្លឹកឆ្នោតចំនួន២២០សំឡេង ដែលត្រូវជ្រើសតាំងជាប្រធានសភាតំណាងរាស្ត្រ នៃរដ្ឋសភាអាមេរិកអាណត្តិថ្មី។ ប៉ុន្តែ លទ្ធផលនេះគឺបានមកដូចជាឆាកល្ខោន។ ដោយសារបក្សសាធារណរដ្ឋមានវិវាទផ្ទៃក្នុង ដូច្នេះ បេក្ខជនឈរឈ្មោះបីនាក់ ដែលត្រូវលើកឡើងបាន «បរាជ័យ» ជាបន្តបន្ទាប់ ។

មុនដំបូង លោក Steve Scalise មេដឹកនាំបក្សសម្លេងភាគច្រើននៃសភាតំណាងរាស្ត្រទទួលបានបេក្ខភាពក្នុងបក្ស ប៉ុន្តែត្រឹមតែមួយថ្ងៃក្រោយ លោកក៏បានប្រកាស ថាដកខ្លួនចេញពីការបោះឆ្នោត ដោយសារខ្លួនមិនអាចទទួលបានសន្លឹកឆ្នោតគ្រប់គ្រាន់។ បន្ទាប់មក លោក Jim Jordan សមាជិកពួកអភិរក្សខាងស្តាំនៃ បក្សសាធារណរដ្ឋ ត្រូវគេលុបចោលបេក្ខភាពក្នុងការប្រកួតប្រជែងជាមួយបេក្ខជនឈរឈ្មោះនៃបក្សប្រជាធិបតេយ្យ។ បន្ទាប់ទៀត លោក Tom Emmer មគ្គុទ្ទេសក៍ បក្សសាធារណរដ្ឋនៃសភាតំណាងរាស្ត្រក៏បានដកខ្លួនចេញដោយសាររងការប្រឆាំងរបស់សមាជិកបក្សសាធារណរដ្ឋមួយចំនួនដែរ។ ទីបំផុត ឆ្លងតាមការបោះឆ្នោត ជាបន្ទាន់នៃសមាជិកបក្សសាធារណរដ្ឋ លោក Mike Johnson អនុប្រធានសភាបក្សសាធារណរដ្ឋនៃសភាតំណាងរាស្ត្របានជាប់ឆ្នោតដោយជោគជ័យ។

អ៊ីចឹង ហេតុអ្វីបានជាលោក Mike Johnson ជាប់ឆ្នោត? កាសែត «The Washington Post» បានបញ្ចេញមូលហេតុដ៏សំខាន់មួយគឺ លោក Mike Johnson ជាឥស្សរជនដែលអាចទទួលបានឯកភាពគ្នាទាំងពួកប្រកាន់ខ្ជាប់របបដើមនិងពួកអភិរក្សជ្រុលនិយមក្នុងបក្សសាធារណរដ្ឋ។ ប៉ុន្តែ នៅមានមូលហេតុមួយដែលមិន អាចនិយាយចេញបានគឺ លោក Mike Johnson មានគុណវុឌ្ឍិតិចតួចណាស់ លោកគ្រាន់តែកាន់មុខតំណែងជាសមាជិកសភាតំណាងរាស្ត្រត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ។ នេះគឺមានន័យថា បក្យនានាសុទ្ធតែអាចបង្កផលប៉ះពាល់ទៅលើលោក រហូតដល់ជំរុញរបៀបវារៈរៀងៗខ្លួន។ ហើយប្រការនេះក៏មានន័យថា ឆាកល្ខោននៃ ការបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកនៅមិនទាន់បញ្ចប់ទេ ខ្លាចក្រែងតែឈុតឆាកធំៗទើបតែចាប់ផ្ដើម។

បញ្ហាប្រឈមទីមួយគឺ តើលោក Mike Johnson អាចធ្វើឱ្យផ្ទៃក្នុងបក្សសាធារណរដ្ឋមានសាមគ្គីភាពឬអត់? តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យ ដឹងថា ភារកិច្ចសំខាន់បំផុតរបស់ប្រធានសភាតំណាងរាស្ត្រដែលជាអ្នកអភិរក្សជ្រុលនិយមខាងគោលជំហរនយោបាយរូបនេះ គឺជំរុញឱ្យបក្សពួកនានាដែល មានទំនាស់ជ្រុលនិយមឈានដល់កិច្ចសហប្រតិបត្តិការ ដោះស្រាយវិវាទនិងភាពបែកបាក់ពីផ្ទៃក្នុង។ បើពុំនោះសោត នោះអនាគតនៃបក្សសាធារណរដ្ឋ គឺគួរឱ្យព្រួយបារម្ភណាស់។

ក្រៅពីនេះ តើលោកអាចឈានដល់ការសម្របសម្រួលជាមួយបក្សប្រជាធិបតេយ្យ ដើម្បីចៀសវាងកុំឱ្យរដ្ឋាភិបាលជាប់គាំងឬអត់? ឥស្សរជនវិភាគបានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ថវិកាជាបណ្តោះអាសន្នដែលទទួលបានការអនុម័តនៅពេលមុននេះ គ្រាន់តែនឹងនាំឱ្យរដ្ឋាភិបាលសហព័ន្ធដំណើរការ ដល់ថ្ងៃទី១៧ ខែវិចិ្ឆកា។ ក្នុងសភាពការណ៍ដែលបក្សពួកធ្វើការប្រកួតប្រជែងកាន់តែខ្លាំងនាពេលបច្ចុប្បន្ន តើអាចចៀសវាងកុំឱ្យរដ្ឋាភិបាល «បិទទ្វារ» ឬអត់នៅមិនទាន់ដឹងទេ។

ក្នុងឆាកល្ខោនដែលដកហូតមុខតំណែងនិងបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្ត្រលើកនេះ បុគ្គលនិយមបែបជ្រុលនិយមគឺមានភាពលេចធ្លោណាស់ ប៉ុន្តែ របបនយោបាយអាមេរិកគ្មានវិធានការឆ្លើយតបនឹងស្ថានការណ៍នេះទេ។ សមាជិកសភាទាំងឡាយបានបែកបាក់ទាំងស្រុង របបនយោបាយបែកខ្ញែក ហើយពន្លឺនៃ នយោបាយប្រជាធិបតេយ្យមានភាពកាន់តែអាប់អួរទៅៗ ប្រការទាំងនេះគឺធ្វើឱ្យជនជាតិអាមេរិកខកបំណងយ៉ាងខ្លាំង។ ក្នុងនាមជាអ្នកកាន់អំណាចរបស់ប្រទេសធំ តែមួយគត់លើទូទាំងពិភពលោក សមត្ថភាពដែលអ្នកនយោបាយអាមេរិកគួរតែមានគឺត្រូវចេះជួយប្រទេសជាតិដោះស្រាយបញ្ហា ប៉ុន្តែឥឡូវនេះ ជំនាញដ៏ខ្លាំងបំផុត របស់អ្នកនយោបាយមួយចំនួនគឺបង្កបញ្ហា។ នេះមិនត្រឹមតែបានបង្កើតជាគំរូអាក្រក់ដល់យុវជនអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានធ្វើឱ្យសមត្ថភាពប្រតិបត្តិរបស់ សហរដ្ឋអាមេរិកទាំងមូលជាប់គាំងផងដែរ។ រីឯសម្ព័ន្ធមិត្តដែលងប់ងល់នឹងពាក្យសន្យារបស់សហរដ្ឋអាមេរិក និង «ពឹងផ្អែកទៅលើសហរដ្ឋអាមេរិក» ទាំងនោះ គួរតែភ្ញាក់រលឹកឬអត់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន