(ប៉េកាំង)៖ ពិព័រណ៍ពិសេសនៅវិមាន palace of nationsនៃពិព័រណ៍ចល័តជុំវិញពិភពលោកក្រោមប្រធានបទ “អ្វីជាអរិយធម៌” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំ នៅក្រុងហ្សឺណែវ និងប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅក្រុងហ្សឺណែវ បានចាប់ដំណើរការនៅថ្ងៃទី ២៦ ខែតុលា តាមម៉ោងក្នុងតំបន់។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Francesco Pisano ប្រធានគណៈកម្មាធិការវប្បធម៌ នៃទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំ នៅទីក្រុងហ្សឺណែវ លោកឯកអគ្គរដ្ឋទូត Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការ នៃអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀត ក្នុងប្រទេសស្វីស បានអញ្ជើញចូលរួមក្នុងពិធីបើកនិងថ្លែងសុន្ទរកថា។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាត់ទុកការកត់ត្រាវឌ្ឍនភាពនៃអរិយធម៌ និងការជំរុញការផ្លាស់ប្តូររវាងអរិយធម៌ខុសៗគ្នា ជាបេសកកម្មរបស់ខ្លួន ហើយមានឆន្ទៈរួមសហការជាមួយមិត្តទាំងអស់ ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ ភាពសុខដុមនីយកម្មផ្នែកវប្បធម៌ និងការតភ្ជាប់ដួងចិត្តរវាងប្រជាជន ដើម្បីធ្វើឱ្យសួនអរិយធម៌របស់ពិភពលោក កាន់តែមានភាពចម្រុះពណ៌។

លោក Francesco Pisano បានរំពឹងទុកថា ឆ្លងតាមរយៈពិព័រណ៍លើកនេះអាចនាំអរិយធម៌ប្រវត្តិសាស្ត្របុរាណ របស់ប្រទេសចិនទៅកាន់លោកខាងលិច ធ្វើឱ្យពិភពលោកដកបទពិសោធពីពិពិធកម្មនៃវប្បធម៌ចិន និងធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសកម្ម ក្នុងការឱ្យតម្លៃទៅវិញទៅមករវាងអរិយធម៌ខុសៗគ្នា៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន