(មូស្គូ)៖ កាសែតរុស្ស៉ីបានរាយការណ៍ ដោយដកស្រង់សម្តីរបស់សមាជិកនៃគណៈប្រតិភូក្រុមហាម៉ាស ដែលធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូថា ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា មិនអាចដោះលែងចំណាប់ខ្មាំងដែលចាប់បាន អំឡុងការវាយប្រហារលើអ៉ីស្រាអែលនោះទេ រហូតដល់មានកិច្ចព្រមព្រៀងបទឈប់បាញ់។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាល់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

កាសែត Kommersant របស់រុស្ស៉ី បានរាយការណ៍ថា លោក Abu Hamid ដែលស្ថិតក្នុងប្រតិភូខាងលើ បាននិយាយថា ក្រុមហាម៉ាសត្រូវការពេលដើម្បីកំណត់ទីតាំងរបស់អ្នក ដែលត្រូវបានចាប់ពង្រត់ពីអ៉ីស្រាអែល យកទៅតំបន់ហ្គាហ្សា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត ក្រៅពីហាម៉ាសផ្ទាល់។ ពួកគេបានចាប់មនុស្សរាប់សិបនាក់ ដែលភាគច្រើនជាជនស៉ីវិល ហើយយើងត្រូវការពេលវេលាដើម្បីស្វែងរក បន្ទាប់មកនឹងដោះលែងពួកគេ។ យើងត្រូវការបរិយាកាសស្ងប់ស្ងាត់ ដើម្បីបញ្ចប់កិច្ចការនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហាម៉ាស់បាននិយាយថាចំណាប់ខ្មាំងប្រហែល ៥០នាក់ បានស្លាប់ក្រោមការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល៕

រូបភាពពី Reuters