(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា នៅក្នុងតំបន់ហ្គាហ្សាគ្មានកន្លែងណាដែលមានសុវត្ថិភាពនោះទេ ខណៈដែលអ៉ីសា្រអែលបានបង្កើនការវាយឆ្មក់តាមផ្លូវអាកាស អំឡុងពេលត្រៀមលក្ខណៈបើកសង្រ្គាមជើងគោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

លោកស្រី Lynne Hastings អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់ UN សម្រាប់ដែនដីប៉ាឡេស្ទីន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនិងការសងសឹងរបស់អ៉ីស្រាអែល ចំពោះវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាមក យើងអាចនិយាយបានថា ស្ទើរតែគ្រប់ផ្នែកដែនដីប៉ាឡេស្ទីន ប្រជាជនត្រូវបានទុកចោលដោយគ្មានជម្រើស។ គ្មានកន្លែងណាមានសុវត្ថិភាពទេឥលូវនេះ នៅក្នុងតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនជាង ៦,៥០០នាក់ត្រូវបានសម្លាប់ ដោយការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល៕

រូបភាពពី AFP