(ប៉ាឡេស្ទីន)៖ ពលរដ្ឋក្នុងតំបន់ហ្គាហ្សាដែលគេបានបិទខ្ទប់ច្រកចេញចូលទាំងអស់ បានបន្តស្លាប់ដោយអំ ពើទម្លាក់គ្រាប់បែកនិ ងការបាញ់ផ្លោងដោយទាហានអ៊ីស្រាអែល។ នៅក្នុងអង្គការសហប្រជាជាតិរុស្ស៊ី បានស្នើរកការបញ្ឈប់បាញ់គ្នា ប៉ុន្តែសហរដ្ឋអាមេរិកបានបន្តជំទាស់ ខណៈដែលអ៊ី ស្រាអែលបានបន្តការបាញ់ផ្លោងតាមផ្លូវអាកាសវេលា២៤ម៉ោងចុងក្រោយនេះ សម្លាប់មនុស្ស ជាង៧០០នាក់ថែមទៀតក្នុងតំបន់ហ្គាហ្សា។ នៅជាមួយគ្នាការត្រៀមលុកលុយដោយកម្លាំង ថ្មើរជើងរបស់អ៊ីស្រាអែល កាន់តែសង្ខើញជិតដល់ពេលវេលាថែមទៀត។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញខ្លួនសាជាថ្មីនៅតំបន់ព្រំដែន ជាប់នឹងហ្គាហ្សា និងបានប្រាប់ទាហានអ៊ីស្រាអែលថា ការវាយលុកថ្មើរជើង «នឹងមកដល់ក្នុងពេលបន្តិចទៀតខាងមុខនេះ»។ ការបង្ហាញខ្លួនរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជាមួយនឹងការដាក់បញ្ជាការត្រៀមចូលលុកលុយតំបន់ហ្គាហ្សានេះ បានកើតឡើងទន្ទឹមនឹងស្ថានភាពស្នើរបស់សហរដ្ឋអាមេរិក សុំឱ្យអ៊ីស្រាអែលត្រូវពន្យាពេលការវាយលុកដោយថ្មើរជើងសិន ដើម្បីឱ្យមានការចរចាដោះលែងចំណាប់ខ្មាំងទាំងអស់មានសេរីភាព ប៉ុន្តែមន្ត្រីអ៊ីស្រាអែលបានបង្ហាញភាពជំទាស់។

លោក Benjamin Netanyahu បានថ្លែងថា « យើងកំពុងតែប្រឈមមុខនឹងធ្វើកិច្ចការ នៅក្នុង ដំណាក់កាលបន្ទាប់ទៅទៀតនេះ។ វាកំពុងស្ថិតនៅលើផ្លូវរបស់វា និងដូចអ្នកទាំងអស់បាន ដឹងរួចមកហើយ»។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រាប់ទាហានរបស់ខ្លួនទៀតថា « អ្នកទាំងអស់គឺជាផ្នែកមួយនៃកងកម្លាំងទ័ពស្រួចវាយប្រយុទ្ធ។ ខ្ញុំសូមកោតសរសើរយ៉ាង ខ្លាំងចំពោះអ្វីដែលអ្នកដឹងពីរបៀបត្រូវធ្វើនាពេលនេះ។ ស្មារតីប្រយុទ្ធរបស់អ្នក, ឆន្ទៈរបស់ អ្នកដើម្បីការសង្គ្រោះប្រទេសរបស់យើង ចេញផុតពីក្រុមសត្វទាំងនេះ…ហើយខ្ញុំច្បាស់ប្រាកដថា យើងនឹងជោគជ័យក្នុងសង្គ្រាមនេះ»

លោក Benjamin Netanyahu បានប្រាប់ទាហានអ៊ីស្រាអែលទាំងនោះទៀតថា « ភារកិច្ចរបស់យើងគឺមាន​តែ​មួយ​គត់ នោះគឺ​កម្ទេច HAMAS និងកម្ទេច​ក្រុមទាំងនោះចោល ។ យើង​នឹង​មិន​ឈប់​ឡើយ រហូត​ទាល់​តែ​យើង​សម្រេច​កាតព្វកិច្ចនេះបាន​ដោយ​មាន​ការជួយពី​អ្នកទាំងអស់គ្នា។ យើង​ទុក​ចិត្ត​ទៅលើអ្នក​ទាំងអស់, ប្រជាជន​អ៊ីស្រាអែល​ក៏ជឿទុកចិត្តទ​លើ​រូបអ្នក ទាំងអស់ផងដែរ។ ខ្ញុំមានមោទនភាពចំពោះអ្នកទាំងអស់គ្នា ហើយខ្ញុំសូមជូនពរទាហានទាំង អស់សូមទទួលបានជោគជ័យ»

កងកម្លាំងរថក្រោះ, កងរថពាសដែក, យានយន្តប្រយុទ្ធជាមួយនឹងកម្លាំងទាហានបំរុងច្រើនសិបម៉ឺននាក់ ត្រូវគេឃើញ ស្ថិតរង់ចាំបញ្ជាការវាយលុកក្បែរតំបន់ព្រំដែនហ្គាហ្សា និងអ៊ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានថ្លែងថា​ ក្នុងពេលមានយុទ្ធនាការវាយថ្មើរជើងនោះ ក៏នឹងរួមមានកិច្ចសហការពីកងកម្លាំងអាកាសនិងកងកម្លាំងជើង ទឹក ដែលនឹងត្រូវធ្វើប្រតិបត្តិការរួមព្រមជាមួយគ្នា។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់ទាហានអ៊ីស្រាអែលដែល កំពុងត្រៀមក្នុងពេលនោះថា គឺមិនត្រូវលើកលែងឱ្យក្រុមហាម៉ាសបានរួចខ្លួនឡើយ។ លោក បានប្រាប់ទាហានទៀតថា នាពេលនេះសង្រ្គាមគឺទើបកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅ ឡើយទេ។
ប្រធានសេនាធិការអ៊ីស្រាអែលលោក Herzi Halevi ដែលបញ្ជាកងទ័ពដោយផ្ទាល់ នៅជាមួយគ្នានេះបានថ្លែងលើកទឹកចិត្ត ទាហានថ្មើរជើងអ៊ីស្រាអែលថែមទៀតកាលពីថ្ងៃអង្គារ៍ ខណៈពេលកំពុងត្រៀមខ្លួនចូលលុកលុយក្នុងតំបន់ហ្គាហ្សានោះ។

ប្រធានសេនាធិការនៃក្រសួងការពារជាតិអ៊ីស្រាអែលបានថ្លែងថា «ក្រសួងការពារជាតិនិង បញ្ជាការដ្ឋានភាគខាងត្បូងបានត្រៀមផែនការប្រយុទ្ធក្នុងគុណភាពខ្ពស់ ដើម្បីសម្រេចទិសដៅនៃការធ្វើសង្គ្រាម។ ខ្ញុំចង់យកឱកាសនេះបញ្ជាក់ឱ្យច្បាស់ថា ក្រសួងការពារជាតិគឺត្រៀម ប្រតិបត្តិការថ្មើរជើង និងធ្វើការសម្រេចរួមជាមួយអ្នកធ្វើនយោបាយជាតិពាក់ព័ន្ធនឹងពេលវេលា និងដំណាក់កាលជាបន្ទាប់មកទៀត»
ប៉ុន្តែនៅជាមួយនឹងការត្រៀមរៀបចំធ្វើដំណើរចូលលុកលុយដោយកម្លាំងថ្មើរជើងទៅក្នុងតំបន់ហ្គាហ្សា, សហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថាបានស្នើដល់រដ្ឋាភិបាលអ៊ីស្រាអែល សូម ឱ្យពន្យាពេលបន្តិចសិន ដើម្បីធ្វើការចរចារកការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស បានចាប់ពីលើទឹកដីអ៊ីស្រាអែលប្រមាណជាង២០០នាក់ ក្នុងព្រឹត្តិការណ៍វាយប្រហារថ្ងៃទី៧ តុលាមកនោះ។ សហរដ្ឋអាមេរិកនៅជាមួយគ្នានេះផងដែរ នៅបានបញ្ជូនជំនួយស្បៀងអា ហារជាច្រើនដើម្បីជួយពលរដ្ឋនៅហ្គាហ្សាក្នុងអំពើសង្គ្រោះមនុស្សធម៌។ ប៉ុន្តែទោះជាមានការ ស្នើសុំឱ្យមានការផ្អាកការវាយលុកថ្មើរជើងនោះសិនក៏ដោយ, បណ្តាថ្នាក់ដឹកនាំអ៊ីស្រាអែល ក្នុងរដ្ឋាភិបាលក្រុង Tel Aviv រួមទាំងរដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល ឈ្មោះ Israel Katz បាន បញ្ជាក់ថា គេមិនអាចរារាំងប្រតិបត្តិការវាយលុកដោយថ្មើរជើងដោយសារតែបញ្ហាចំណាប់ខ្មាំងនោះបានឡើយ។
ចំនួនមនុស្សដែលបានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលដាក់លើតំបន់ហ្គាហ្សា ដែលគេបានខ្ទប់ច្រកគ្រប់ទិសនោះ បានកើនឡើងជារៀងរាល់ថ្ងៃ។
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីនគិតត្រឹមថ្ងៃទី២៥តុលានេះ បានឈាន ចូលដល់១៩ថ្ងៃហើយ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅRamallah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថ្មីចុង ក្រោយមួយបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានមនុស្ស៧០៤ នាក់នៅក្នុង តំបន់ហ្គាហ្សាត្រូវបានស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលថែមទៀត។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូហ្គូទែ័រ៉េស បានរិះគន់ចំពោះការវាយប្រ ហាររបស់អ៊ីស្រាអែលនោះ ប៉ុន្តែការរិះគន់នោះ ត្រូវបានអ៊ិស្រាអែលប្រតិកម្មចំអកដាក់មកវិញ ។ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤តុលា លោក ហ្គូ ទែ័រ៉េស បាននិយាយថាស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗជារៀងរាល់ម៉ោង ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការឈប់បាញ់គ្នាភ្លាមៗ និងបានព្រមានទៀតថាទំនាស់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសនោះ នឹងអាចរាលដាលចូលក្នុងកន្លែងដទៃក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បាននិយាយនៅថ្ងៃអង្គារ៍ទី២៤តុលាតបមកវិញថា លោកនឹងមិនជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នោះឡើយ។ លោក Cohen ថែមទាំងបានប្រើសម្តីប្រមាដាក់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិនូវពាក្យសម្តីដែលនិយាយថា «Shame on him» ថែមទៀត។

នៅជាមួយគ្នានោះផងទៀត, ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានប្រាប់ឱ្យលោកហ្គូទែ័រ៉េស ត្រូវធ្វើការលាលែងចេញពីមុខតំណែងមេដឹកនាំ អង្គការសហប្រជាជាតិ ដោយចាត់ទុកថាសម្តីរបស់ហ្គូទែ័រ៉េសនោះជាសម្តីបង្កការភ្ញាក់ផ្អើល។

ការវាយប្រហាររយៈពេល១៩ថ្ងៃរួចមកនេះ បានសម្លាប់មនុស្សក្នុងតំបន់ហ្គាហ្សាអស់ចំនួន៥ ពាន់៧៩១នាក់ ដោយរាប់បញ្ចូលទាំងការសម្លាប់៧០៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះថែមទៀត។ ចំណែកមនុស្សរងរបួសក្នុងតំបន់ហ្គាហ្សាដដែលនោះ បានកើនដល់១ម៉ឺន៦ ពាន់២៩៧នាក់ហើយ។ ចំណែកការស្លាប់រប​ស់ពលរដ្ឋប៉ាឡេស្ទីននៅក្រៅតំបន់ហ្គាហ្សាវិញ នោះគឺនៅក្នុងតំបន់ West Bank មានចំនួន៩៦នាក់ និង១ពាន់៦៥០នាក់ទៀតបានរងរបួស ដោយសារតែការវាយប្រហារតាមផ្លូវអាកាសរ​បស់ទាហានអ៊ីស្រាអែល។ តួលេខស្លាប់ពីភាគីអ៊ីស្រាអែលនោះវិញ មានចំនួន១ពាន់៤០០នាក់ជាដដែល និងការបាត់បង់ជីវិតនេះ គឺដោយ សារតែព្រឹត្តិការណ៍វាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលតែមួយថ្ងៃដំបូងគឺថ្ងៃទី៧តុលាឆ្នាំ២០២៣។

ស្ថានការណ៍ធ្វើសង្គ្រាមរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលដែលកាន់តែមានភាពយ៉ាប់យ៉ឺន ពីមួយថ្ងៃទៅមួយថ្ងៃនេះ, សូម្បីតែក្រុមប្រឹក្សាសន្តិសុខជាតិអង្គការសហប្រជាជាតិក៏មិនអាច មានវិធានការណ៍អ្វីជួយពន្លត់សង្គ្រាមឆាបឆេះនេះបានឡើយ។ អ៊ីស្រាអែលបានប្រឆាំងមិនឱ្យមានអំពើឈប់បាញ់គ្នាឡើយ ខណៈដែលសហរដ្ឋអាមេរិកបានថ្លែងថា អ៊ិស្រាអែលមានសិទ្ធិក្នុងកិច្ចការពារប្រទេសរបស់គេ។ ក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៤តុលា, រដ្ឋមន្ត្រីការបរទេសនៃរដ្ឋបាលប៉ាឡេស្ទីន គឺលោក Riyad al-Maliki បានថ្កោល ទោសអំពើអសមត្ថភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបានថ្លែងអំពាវនាវថា «អំពើក្នុងចេតនាសម្លាប់រង្គាលនិងជាប្រព័ន្ធដែលកំពុងតែបន្ត និងយ៉ាងព្រៃផ្សៃប្រព្រឹត្តដោយប្រទេសអ៊ីស្រាអែលនេះ សូមឱ្យមានការបញ្ចប់ទៅ»។ លោកបន្តថា «វាគឺជាកាតព្វកិច្ចរួមរបស់មនុស្សជាតិម្នាក់ៗដើម្បីការបញ្ចប់នូវអំពើសម្លាប់រង្គាល នោះ»
ព្រះមហាក្សត្រីយានីប្រទេសហ្សកដង់ Rania Al Abdullah បានមានបន្ទូលប្រាប់ស៊ីអិនអិនថា
មានករណីស្តង់ដាពីរបានកើតឡើយ។ ម្ចាស់ក្សត្រីហ្សកដង់បានមានបន្ទូលបន្តថា នៅពេល ដែលក្រុមប្រទេសលោកខាងលិចបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលានោះ, ពួកគេបែរជាមិនថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដាក់មកលើតំបន់ហ្គាហ្សាឡើយ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ថា «គ្មានអ្វីអាចរកយុត្តិធម៌» ចំពោះការឈឺចាប់របស់ជនស៊ីវិលស្លូតត្រង់ ក្នុងតំបន់ហ្គាហ្សាបានឡើយ។ លោកម៉ាក្រុង ទោះបីបានសម្តែងការគាំទ្ររបស់លោក ចំពោះប្រជាជនប៉ាឡេស្ទីន ប៉ុន្តែលោកថាក្រុមហាម៉ាសមិនមែនជាក្រុមដែលតំណាងឱ្យពលរដ្ឋប៉ាឡេស្ទីននោះឡើយ។

នាពេលនេះ សហរដ្ឋអាមេរិកនិងរុស្ស៊ី ត្រូវគេឃើញបានដាក់នូវគម្រោងស្នើរបស់ខ្លួនទៅកាន់ អង្គការសហប្រជាជាតិ ដើម្បីរកការជួយប្រជាជនប៉ាឡេស្ទីន។ សំណើរបស់ប្រទេសទាំង២ ចំពោះប៉ាឡេស្ទីនមានភាពដូចគ្នាលើការផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែខុសគ្នាលើសំណើបញ្ឈប់ ការបាញ់គ្នា។ សហរដ្ឋអាមេរិកនិងរុស្ស៊ី មានគម្រោងដូចគ្នាលើការ ជួយដោះស្រាយបញ្ហា ខ្វះខាតស្បៀង, ទឹក, ថ្នាំពេទ្យនិងអគ្គីសនីក្នុងតំបន់ហ្គាហ្សា។ ប៉ុន្តែខណៈរុស្ស៊ីបាន ស្នើរកការ ឈប់បាញ់គ្នានិងផ្តល់ជំនួយមនុស្សធម៌, សហរដ្ឋអាមេរិកបានជំទាស់ចំពោះសំណើឈប់ បាញ់គ្នានោះ ប៉ុន្តែអំពាវនាវឱ្យមានការផ្អាកបាញ់សិន ដើម្បីការនាំជំនួយមនុស្សធម៌នោះចូលដល់ក្នុងតំបន់ហ្គាហ្សា៕

រូបភាពពី Reuters