(ប៉េកាំង)៖ ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Macron ប្រធានាធិបតីបារាំងនៅក្នុងកិច្ចជំនួប នាពេលកន្លងទៅ នៅថ្ងៃទី២៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំពិធីចាប់ដំណើរការគម្រោងស្តីពី «រួមសាមគ្គីគ្នាដើម្បីឆ្ពោះទៅអនាគត៖ សហការផលិតភាពយន្តនិងកម្មវិធីទូរទស្សន៍ ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង» នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយបានប្រកាសជាផ្លូវការនូវគម្រោងផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍មួយចំនួនដែលសហការផលិតដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានសំខាន់ៗ និងស្ថាប័នជាច្រើនក្នុងប្រទេសបារាំង។

លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរួមជាមួយ ក្រុមហ៊ុនទូរទស្សន៍ជាតិរបស់ប្រទេសបារាំង និងប្រព័ន្ធសារព័ត៌មាននិស្ថាប័នជាច្រើនក្នុងប្រទេសបារាំង សហការផលិតភាពយន្តនិងកម្មវិធីទូរទស្សន៍មួយចំនួន ដើម្បីបង្ហាញយ៉ាងពេញលេញជូនទស្សនិកជន នូវទិដ្ឋភាពដ៏អង្រួនចិត្តនៃទំនាក់ទំនងចិន-បារាំងដែលបានឆ្លងកាត់ការប្រែប្រួល នៃស្ថានការណ៍អន្តរជាតិហើយឈានទៅមុខ ដោយនឹងនរនិងយូរអង្វែង អរិយធម៌ចិន-បារាំងទោះបីស្ថិតនៅឆ្ងាយពីគ្នាក្តី តែដើរស្របតាមទិសដៅតែមួយ សង្ឃឹមថាស្នាដៃទាំងអស់នេះ អាចកសាងជាស្ពានកាន់តែរឹងមាំសម្រាប់ការយល់ដឹងពីគ្នា និងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន