(ប៉េកាំង)៖ កាលពីថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសមាគមកីឡាវាយកូនបាល់បារាំង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការនៅទីក្រុងប៉ារីស ដោយឈានដល់ការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងការរួមគ្នាផ្សព្វផ្សាយពីការប្រកួតកីឡាវាយកូនបាល់ ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ និងការស្វែងរកការអភិវឌ្ឍនៃវិស័យកីឡាវាយកូនបាល់ជាដើម។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រធានសមាគមកីឡាវាយកូនបាល់បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង៕

វិទ្យុមិត្តភាពកម្ពុជាចិន