(ប៉េកាំង)៖ ថ្ងៃទី១៩ ខែតុលា តាមម៉ោងក្រុងប៉េកាំង កិច្ចប្រជុំលើកទី២៥ នៃមហាសន្និបាតអង្គការទេសចរណ៍ពិភពលោក នៃអ.ស.ប.បានបើកសន្និសីទកាសែតនៅក្រុង samarkand ប្រទេសអ៊ូសប៊ែគីស្ថាន ដោយបានប្រកាសបញ្ជីឈ្មោះ”ភូមិទេសចរណ៍ល្អបំផុត” ភូមិ Huangling ខេត្ត Jinagxi ភូមិ Xiajiang ខេត្ត Zhejiang ភូមិ Zhagana ខេត្ត Gansu និងភូមិ Zhujiawan ខេត្ត Shannxi ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីឈ្មោះនោះ។

ក្នុងឆ្នាំនេះមានប្រទេសចំនួន ៦៣ បានដាក់ពាក្យស្នើសុំ ហើយទីបំផុតភូមិចំនួន ៥៤ នៃ ប្រទេសចំនួន ៣២ ត្រូវបានជ្រើសរើស។ បន្ថែមលើភូមិ Yu ខេត្ត Zhejiang ភូមិ Xidi ខេត្ត Anhui និងភូមិ Dazhai ខេត្ត Guangxi ដែលត្រូវបានជ្រើសរើសកាលពីឆ្នាំ២០២១ និងភូមិ Jinzhu ក្រុង Chongqing ដែលត្រូវបានជ្រើសរើសកាលពីឆ្នាំ ២០២២ ប្រទេសចិនមានភូមិចំនួន ៨ ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីឈ្មោះ ជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន