(ប៉េកាំង)៖ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទ

នាជាមួយលោក Joko Widodo ប្រធានាធិបតីឥណូ្ឌណេស៊ីដែលអញ្ជើញមកចូលរួម វេទិកាកំពូល ”ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតលើកទី៣ ព្រមនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

លោក Xi Jinping បានថ្លែងថាប្រទេសឥណ្ឌូណេស៊ីជាទីកន្លែង ដែលខ្ញុំលើកឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១”។ ភាគីចិនរីករាយចិត្តចាត់ទុកការរួមគ្នាកសាងសហគមន៍រួមវាសនាចិន និងឥណ្ឌូណេស៊ីជាការដឹកនាំទំនាក់ទំនងទ្វេភាគី ឱ្យអភិវឌ្ឍដោយយូរអង្វែងនិងមានស្ថិរភាពដើម្បីផ្តល់ កម្លាំងចលកកាន់តែខ្លាំងដល់ការអភិវឌ្ឍរៀងៗខ្លួន ក៏ដូចជាសន្តិភាព និងវិបុលភាពនៃអន្តរជាតិនិងក្នុងតំបន់។

លោកXi Jinpingបានបញ្ជាក់ថាផ្លូវដែក ល្បឿនលឿន Jakarta-Bandung គឺគម្រោងសំខាន់ដែលប្រទេសចិននិងឥណ្ឌូ
ណេស៊ីរួមគ្នាកសាង ”ខ្សែក្រវាត់និងផ្លូវ” ភាគីចិនរីករាយរួមជាមួយប្រទេសឥណ្ឌូណេស៊ីបូកសរុបបទពិសោធជោគជ័យ ដើម្បីធ្វើឱ្យផ្លូវដែកនេះដំណើរការដោយ គុណភាពខ្ពស់និងជួយជំរុញសេដ្ឋកិច្ចនៅតំបន់ជុំវិញផ្លូវដែក ឱ្យបានរីកចម្រើន។
ជាការឆ្លើយតបលោក Joko Widodo បានថ្លែងថាផ្លូវដែកល្បឿនលៀន Jakarta-Bandung បានបញ្ចប់ការសាងសង់នាខែតុលានេះ តាមពេលកំណត់។ ប្រទេសឥណ្ឌូណេស៊ីចាត់ទុកប្រទេសចិនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការកសាងនិងអភិវឌ្ឍ
សេដ្ឋកិច្ចជាតិសង្ឃឹមអាចរួមជាមួយប្រទេសចិន ដើម្បីបង្កើនការទាក់ទងនិងកិច្ច សហប្រតិបត្តិការថែមមួយកម្រិតទៀត ដែលមិនគ្រាន់តែមានអំណោយផលដល់ ប្រជាជននៃប្រទេសទាំងពីរតែប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការជំរុញសន្តិភាព
និងភាពរុងរឿងក្នុងតំបន់ផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរួមគ្នាបើកស្លាកឱ្យការ ចាប់ដំណើរការជាផ្លូវការនូវផ្លូវដែកល្បឿនលឿន Jakarta-Bandung ហើយធ្វើជា អធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន ក្នុងនោះរួមមាន
យន្តការសម្របសម្រួលកិច្ចការកិច្ចសហប្រតិបត្តិការ ក្នុងការរួមគ្នាកសាង ”ខ្សែក្រវាត់និងផ្លូវ” ការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលការអភិវឌ្ឍជនបទនិងកាត់បន្ថយភាពក្រីក្រជាដើម៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា