(ប៉េកាំង)៖ លោក Wickremesinghe ប្រធានាធិបតីស្រីលង្កាបានថ្លែងថា សង្ឃឹមថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសស្រីលង្កានិងចិន អាចពង្រឹងបន្ថែមទៀតក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់ និងផ្លូវ"។ គឺដូចជាផលិតផលចិនចូលទីផ្សារស្រីលង្កា ផលិតផលស្រីលង្កា ក៏អាចចូលទីផ្សារចិនបានកាន់តែច្រើនដូចគ្នាដែរ។ យើងសង្ឃឹមថា នឹងទទួលបានឱកាសបែបនេះ ហើយក៏សង្ឃឹមថានឹងទទួលបានការវិនិយោគបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រីលង្កា ។ ថ្លែងដល់ពិព័រណ៍នាំចូលចិនអន្តរជាតិ លោក Wickremesinghe បានថ្លែងថា យើងបានប្រមូលនូវបទពិសោធន៍ជាច្រើន ពីការចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ ហើយសង្ឃឹមថា នឹងអាចបង្ហាញទំនិញនិងសេវាកម្មរបស់ស្រីលង្កាកាន់តែច្រើនបន្ថែមទៀត តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិនាពេលអនាគត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន