(ប៉េកាំង)៖ មុនបើកធ្វើវេទិកាកំពូល "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី នៅថ្ងៃទី១៦ ខែតុលា នៅក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើពិធីដាក់ចេញថាស DVD នៃភាពយន្តឯកសារខ្នាតធំក្រោមចំណងជើងថា «ផ្លូវឆ្ពោះទៅរកភាពរុងរឿង » ជាពហុភាសា។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការមជ្ឈិមនៃចិន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងថា ឆ្លៀតឱកាសខួប១០ឆ្នាំ នៃការដែលលោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងនូវគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ភាពយន្តឯកសារខ្នាតធំ «ផ្លូវឆ្ពោះទៅរកភាពរុងរឿង» ជាពហុភាសាបានចេញផ្សាយជាផ្លូវការ។ រឿងរ៉ាវតាមផ្លូវសូត្រនិងរឿងរ៉ាវរបស់ប្រទេសចិនបានបង្ហាញពីភាពកក់ក្តៅ និងក្តីសុបិន ដែលនឹងដូចជាផ្កាបានរីកស្គុះស្គាយក្នុងដួងចិត្តរបស់ ប្រជាជនគ្រប់ប្រទេសជាមិនខាន។ ការចាក់ផ្សាយភាពយន្តឯកសារខ្នាតធំ «ផ្លូវឆ្ពោះទៅរកភាពរុងរឿង» ជាពហុភាសា គឺក្នុងបំណងកត់ត្រារឿងរ៉ាវតាមផ្លូវដ៏សម្បូរភាពរុងរឿង ហើយចែករំលែករឿងរ៉ាវទាំងនេះជាមួយពិភពលោក។

បូករួមទាំងភាពយន្តឯកសារនេះ កម្មវិធីទូរទស្សន៍ឆ្នើមមួយចំនួនពាក់ព័ន្ធខួប១០ ឆ្នាំនៃ “ខ្សែក្រវាត់និងផ្លូវ” នឹងផ្សព្វផ្សាយជាបន្តបន្ទាប់ក្នុងប្រទេស និងតំបន់ចំនួនជាងមួយរយលើពិភពលោក ជាពិសេសនឹងចាក់ផ្សាយនៅស្ថាប័នផ្សព្វផ្សាយចំនួន ១៤៦ មកពីប្រទេសនិងតំបន់ចំនួន ៦៤ ដែលជាសមាជិកសហគមន៍ទូរទស្សន៍ផ្លូវសូត្រ។

សូមបញ្ជាក់ថា ភាពយន្តឯកសាររឿង «ផ្លូវឆ្ពោះទៅរកភាពរុងរឿង» មាន ៦ភាគ បានចាក់ផ្សាយតាមគ្រប់វេទិកានៃ CMG ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ២០២៣ និងទទួលបានការស្វាគមន៍យ៉ាងខ្លាំង។ គិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ មានចំនួនចូលរួមទស្សនាសរុបបានលើសពី 1288 លានដង មានទស្សនិកជនដល់ទៅ 405 លាននាក់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន