(ប៉េកាំង)៖ ថ្ងៃទី១៦ ខែតុលា ពិធីប្រកាសសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់និងផ្លូវ " ផ្នែកភាពយន្តអន្តរជាតិបានធ្វើឡើងនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនានៃការមជ្ឈិមចិន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានអញ្ជើញចូលរួមពិធីនេះ ។ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនផលិតភាពយន្តខ្នាតធំ និងភាពយន្តទូរទស្សន៍នៃប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានអញ្ជើញចូលរួមសកម្មភាពពាក់ព័ន្ធ។

លោក Hu Jinjun អគ្គនាយករង CMG បានថ្លែងថា រយៈពេល១០ឆ្នាំកន្លងទៅ “ខ្សែក្រវាត់និងផ្លូវ” ទទួលបានផ្លែផ្កាយ៉ាងច្រើនសន្ធឹក។ អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិ (CMG) នឹងបន្តពួតដៃជាមួយពិភពលោក រួមចំណែកជាកម្លាំងនៃប្រព័ន្ធសារព័ត៌មាន ក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់។

ក្នុងសកម្មភាពលើកនេះ ភាពយន្តឯកសារ «ទស្សនាប្រទេសចិន» ដែលសហការផលិតដោយសមាជិកសហគមន៍ផ្លូវសូត្រ បានចាក់ផ្សាយជាផ្លូវការ។ កម្មវិធីឆ្នើមនៃ “ទិវាភាពយន្តយុវវ័យ” ក្រោមប្រធានបទ “ខ្សែក្រវាត់និងផ្លូវ” លើកទីមួយក៏ត្រូវបានចាក់បញ្ចាំងជាផ្លូវការផងដែរ។

ក្នុងពិធីនេះក៏បានរៀបចំការចុះហត្ថលេខាតាមអនឡាញ សម្រាប់សមាជិកថ្មីផងដែរ។ ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ី និងវិទ្យុជាតិនីការ៉ាហ្កាបានចូលរួម ជាសមាជិកផ្លូវការនៃសហគមន៍ទូរទស្សន៍ផ្លូវសូត្រ។ សូមបញ្ជាក់ថា សហគមន៍ទូរទស្សន៍ផ្លូវសូត្រ បានបង្កើតឡើងរយៈពេល ៧ ឆ្នាំហើយ ដែលបានពង្រីកសមាជិកដល់ចំនួន ១៤៦ស្ថាប័ន ក្នុងប្រទេសនិងតំបន់ចំនួន៦៤៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន