(ប៉េកាំង)៖ លទ្ធផលនៃការស្ទង់ប្រជាមតិដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈមចិននិងសកលវិទ្យាល័យប្រជាជនប្រទេសចិន ចំពោះពិភលលោកទាំងមូល បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ” ចំនួន៩៣,៨%បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលនៃ “ខ្សែក្រវាត់និងផ្លូវ”។

ការស្ទង់ប្រជាមតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍នៃប្រទេសដែលចូលរួមក្នុងសហការកសាង “ខ្សែក្រវាត់និងផ្លូវ” ចំនួន៩២.២%បានសម្គាល់ថា ១០ឆ្នាំកន្លងមក ហេដ្ឋរចនាសម្ព័ន្ធបុរេលក្ខណ្ឌសម្រាប់សម្រេចការអភិវឌ្ឍ ការតភ្ជាប់ផ្នែកហេដ្ឋរចនាសម្ព័ន្ធបាននាំមក ការលើកកម្ពស់និងកែលម្អយ៉ាងលេចធ្លោសម្រាប់ជីវភាពរបស់ប្រជាជន។ ប្រតិបត្តិការរបស់ប្រទេសចិនក្នុងការកាត់បន្ថយបំណុល របស់ប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ” ទទួលបានការកោតរសរសើរខ្ពស់របស់ពីអ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៥%មកពីអ្នកផ្តល់បទសម្ភាសន៍នៃប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ” ដោយពួកគេរំពឹងថា ប្រទេសខ្លួនអាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាមួយប្រទេសចិនក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។

ការស្ទង់ប្រជាមតិទូទាំងពិភពលោកនេះ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន៣៨៥៧នាក់ មកពីប្រទេសចំនួន៣៥ ក្នុងនោះ រួមមានប្រទេសចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលស្ថិតក្នុងកម្រិតអភិវឌ្ឍន៍ខុសគ្នា ដូចជាស៊ែប៊ី ហុងគ្រី អាហ្រ្វិកខាងត្បូង អាហ្សង់ទីន អារ៉ាប៊ីសាអូឌីត នីហ្សេរីយ៉ានិងប្រេស៊ីលជាដើម៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន