(ប៉េកាំង)៖ ដើម្បីពិពណ៌នាយ៉ាងស៊ីជម្រៅនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន បូកសរុបដោយគ្រប់ជ្រុងជ្រោយនូវដំណើរការសំខាន់ និងសមទ្ធិផលសំខាន់ក្នុងរយៈពេល១០ឆ្នាំ នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រនិងអត្ថន័យនាបច្ចុប្បន្នភាព នៃគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលជាវេទិកាសំខាន់សម្រាប់អនុវត្ត កិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ភាពយន្តឯកសារខ្នាតធំក្រោមចំណងជើងថា «ផ្លូវឆ្ពោះទៅរកភាពរុងរឿង» ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចាក់បញ្ចាំងកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែតុលា ហើយនឹងចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ នៃប្រទេសជាច្រើនជាបន្តបន្ទាប់។

ភាពយន្តឯកសារខ្នាតធំ «ផ្លូវឆ្ពោះទៅរកភាពរុងរឿង» បានចែកជា ៦ភាគ ដែលមានចំណងជើងដោយឡែកពីគ្នាគឺ «មាគ៌ាដ៏ធំសម្រាប់ធ្វើដំណើររួមគ្នា», «ឆ្លងកាត់ភ្នំនិងសមុទ្រ», «ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម», «តភ្ជាប់ដួងចិត្តគ្នានិងដៃពួតគ្នា», «ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី» និង «រួមរស់ដោយសុខដុមរមនា»។

ភាពយន្តឯកសារនេះបានរៀបរាប់ពីរឿងរ៉ាវជាគំរូ នៅប្រទេសដែលរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលមានចំនួនប្រហែល៧០ប្រទេស បានយកបទសម្ភាសន៍ជាមួយប្រមុខរដ្ឋជាង ២០ ប្រទេសនិងឥស្សរជនអន្តរជាតិជាច្រើនរូប បានផ្តោតលើការអនុវត្តជាក់ស្តែងដ៏រស់រវើកក្នុងរយៈពេល១០ ឆ្នាំកន្លងទៅ ប្រទេសចិននិងបណ្តាប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” បានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលបង្ហាញឱ្យឃើញថា តើបណ្តាប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានពួតដៃគ្នាយ៉ាងណាដើម្បីសម្រេច នូវការតភ្ជាប់គ្នាលើគ្រប់វិស័យដោយគ្រប់ជ្រុងជ្រោយ, ក៏ដូចជាបង្ហាញពីឥទ្ធិពលយ៉ាងទូលំទូលាយនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” តាមពហុមុំ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន