(ប៉េកាំង)៖ ថ្ងៃទី ១៦ ខែតុលា ពិធីចេញផ្សាយលើកដំបូងនៃសៀវភៅក្រោមចំណងជើងថា «លោក Xi Jinping ថ្លែងអំពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”» ជាពហុភាសាបានធ្វើឡើងនៅក្រុងប៉េកាំង។ សៀវភៅដែលចេញផ្សាយជា ៥ ភាសារួមមាន ភាសាអារ៉ាប់ ភាសាអេស្ប៉ាញ ភាសាព័រទុយហ្គាល់ ភាសាអាល្លឺម៉ង និងភាសាជប៉ុនបានចេញលក់ជាផ្លូវការទាំងក្នុងនិងក្រៅប្រទេស។

ភ្ញៀវកិត្តិយសដែលចូលរួមពិធីបានយល់ឃើញថា រយៈពេល១០ឆ្នាំបន្ទាប់ពីបានលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ក្រោមការជំរុញផ្ទាល់របស់លោក Xi Jinping និងក្រោមការខិតខំរួមគ្នារបស់បណ្តាភាគី បានធ្វើឱ្យការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ក្លាយពីគំនិតផ្តួចផ្តើមរបស់ចិនទៅជា ការអនុវត្តជាក់ស្តែងរបស់អន្តរជាតិ ប្រែពីចក្ខុវិស័យទៅជាការពិត ហើយទទួលបានសមិទ្ធផលជាក់ស្តែងនិ ងសំខាន់ជាច្រើន។ ១០ ឆ្នាំកន្លងមក ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានត្រួសត្រាយលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក បានរួមចំណែកយ៉ាងសកម្មចំពោះការជំរុញការអភិវឌ្ឍយ៉ាងល្អបរិសុទ្ធ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងដោះស្រាយបញ្ហាលំបាកនៃការអភិវឌ្ឍសកល ដូច្នេះហើយបានក្លាយជា វេទិកាសហប្រតិបត្តិការអន្តរជាតិដ៏សំខាន់ដែលមានប្រជាប្រិយភាពខ្លាំង។

សៀវភៅ «លោក Xi Jinping ថ្លែងអំពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”» បានចងក្រងអត្ថបទស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ចំនួន ៤២ អត្ថបទដែលលោក Xi Jinping បានចេញផ្សាយពីចន្លោះខែកញ្ញា ឆ្នាំ២០១៣ ដល់ខែកក្កដា ឆ្នាំ២០១៨ ។ ដែលអាចជួយប្រិយមិត្តអ្នកអានឱ្យយល់ដឹង កាន់តែល្អច្បាស់ចំពោះគំនិតផ្តួចផ្តើមនេះ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន