(មូស្គូ)៖ ក្រុមឃ្លាំមើលកសិកម្មរុស្ស៊ី លោក Rosselkhoznadzor បាននិយាយនៅថ្ងៃចន្ទ (១៦ តុលា) ថា ប្រទេសរុស្ស៊ីបានចូលរួមជាមួយប្រទេសចិន ក្នុងការដាក់កម្រិតលើការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២៣។

ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានចម្រាញ់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែសីហាឆ្នាំមុន ដែលជាទង្វើមួយ ដែលទីក្រុងតូក្យូនិយាយថាមានសុវត្ថិភាព ប៉ុន្តែត្រូវបានរិះគន់ដោយប្រទេសចិន ដែលបន្ទាប់មកបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសនេះ។

ប្រទេសរុស្ស៊ីបាននិយាយថា ការរឹតបន្តឹងត្រូវបានដាក់ជា «វិធានការប្រុងប្រយ័ត្ន» ហើយនឹងនៅតែមានរហូតដល់ព័ត៌មានទូលំទូលាយបង្ហាញថា អាហារសមុទ្រមានសុវត្ថិភាព។

ជុំវិញបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុនបានឆ្លើយតបថា បម្រាមរបស់រុស្ស៊ី «គ្មានមូលដ្ឋានវិទ្យាសាស្រ្ត មិនយុត្តិធម៌ និងគួរឱ្យសោកស្តាយ» ហើយបានអំពាវនាវឱ្យលុបចោលវិញ នេះបើយោងតាមសារព័ត៌មានក្យូដូ៕

រូបភាពពី Reuters