(មូស្គូ)៖ ក្នុងបទសម្ភាសជាមួយក្រុមបណ្តាញផ្សព្វផ្សាយចិន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការពង្រីកបន្ថែមនៃសមាគមប្រទេស BRICS ដែលរួមមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង គឺផ្អែកលើការពិត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។
នៅពេលត្រូវបានសាកសួរថាតើអ្វីទៅជាស្នូលនៃការពង្រីកខ្លួនរបស់ BRICS លោក ពូទីន បានកត់សម្គាល់ថា «ដំណើរការពង្រីកគឺផ្អែកលើវត្ថុបំណងនៃការពិត។ ពិភពលោកពហុប៉ូលបានបង្កើតឡើងដោយខ្លួនឯង»។ លោក ពូទីន បានបន្ថែមថា ទោះជាមានប្រឈម តែដោយសារតែការខិតខំប្រឹងប្រែងរបស់ប្រធានប្តូរវេន គឺអាហ្រ្វិកខាងត្បូង យើងអាចជម្នះដល់ការមូលមតិគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។ យើងនៅអាចបង្កើនល្បឿន ការកសាងពិភពលោកពហុប៉ូលបាន»។
គួរបញ្ជាក់ថា បើតាមលោក ពូទីន បំណងបង្កើតពិភពលោកពហុប៉ូលបានចាក់ឫសយ៉ាងមានសក្តានុពល នៅក្នុងប្រទេសជាច្រើន ទោះជាកំពុងជួបបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក៏ដោយ៕
រូបភាពពី AFP