(ប៉េកាំង)៖ គម្រោងសាងសង់មួយចំនួនដូចជា ផ្លូវដែកចិន-ឡាវ ផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបានឌុង ផ្លូវដែកហុងគ្រី-ស៊ែប៊ី និងកំពង់ផែ Piraeus ជាដើម ត្រូវបានសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបើកច្រកដឹកជញ្ជូនតាមផ្លូវគោកថ្មីចិន-អឺរ៉ុប បណ្តាញខ្សែផ្លូវនាវាចរណ៍អន្តរជាតិ នៃ "ការដឹកជញ្ជូនតាមនាវាចរណ៍ផ្លូវសូត្រ"។ល។

ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" បានផ្តល់នូវការណែនាំខាងគំនិតទស្សនៈនិងផ្លូវអនុវត្តជាក់ស្តែង សម្រាប់ឱ្យប្រទេសនានាលើពិភពលោក ដើរឆ្ពោះទៅកាន់ការអភិវឌ្ឍនិងវិបុលភាពរួម ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" បានចាត់ទុកស្តង់ដារខ្ពស់ និរន្តរភាពនិងការផ្តល់ផលប្រយោជន៍ ដល់ជីវភាពរស់នៅរបស់ប្រជាជនជាគោលដៅ ដែលទទួលបានសមិទ្ធផលយ៉ាងប្រាកដប្រជា។ ពេលថ្មីៗចុងក្រោយនេះ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី《រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”៖ ការអនុវត្តជាក់ស្តែងដ៏សំខាន់នៃការកសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ》 ដោយធ្វើបទបង្ហាញដោយគ្រប់ជ្រុងជ្រោយអំពីសមិទ្ធផលដ៏ធំធេង ក្នុងរយៈពេល១០ឆ្នាំបន្ទាប់ពីបានលើកឡើង គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”មក។

នៅរជ្ជកាល Han របស់ចិនប្រហែលនៅឆ្នាំ១៤០មុនគ្រិស្តសករាជ លោក Zhang Qian បានចេញដំណើរពីក្រុងឆាងអាន ដើម្បីតភ្ជាប់ផ្លូវពីភាគខាងកើតទៅភាគខាងលិច។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមក ផ្លូវសូត្របុរាណហាក់ដូចជាខ្សែចំណងរឹតបន្តឹងមិត្តភាព ដែលបានជំរុញការតភ្ជាប់គ្នារវាងប្រទេសនានាលើទ្វីបអាស៊ីនិងអឺរ៉ុប ជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងអរិយធម៌បូព៌ានិងបស្ចិម ដែលបានកកើតទៅជាស្មារតីផ្លូវសូត្រដែលចាត់ទុកសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកទូលាយនិងបរិយាប័ន្ន ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាស្នូល។

ចាប់តាំងពីបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”មក ប្រទេសឡាវបានប្រែពីប្រទេសដីគោក នៅឆ្ងាយពីសមុទ្រដែលបិទទ្វារ ក្លាយទៅជាប្រទេសដីគោកដែលតភ្ជាប់ជាមួយពិភពលោក ឥណ្ឌូណេស៊ីបានបោះជំហានទៅកាន់ យុគសម័យផ្លូវដែកល្បឿនលឿន មាលឌីវបានមានស្ពានឆ្លងសមុទ្រទីមួយរបស់ខ្លួន អាហ្វ្រិកខាងកើតមានផ្លូវដែកអគ្គិសនីពហុជាតិមួយ រួចហើយ ។ល។ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយភាពជាប់គាំងដ៏សំខាន់ ដែលដាក់កំហិតទៅលើការតភ្ជាប់គ្នានិងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីនាំមកនូវផលប្រយោជន៍យ៉ាងប្រាកដប្រជា ដល់ប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។

បច្ចុប្បន្ននេះ លើពិភពលោកដែលប្រកបដោយភាពមិនប្រាកដប្រជា និងអស្ថិរភាពជាច្រើន ប្រទេសនានាត្រូវការជាបន្ទាន់នូវការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចសន្ទនាគ្នា ប្រឆាំងសកម្មភាពអបគមន៍និយមតាមរយៈសាមគ្គីភាព ក៏ដូចជាជំរុញការអភិវឌ្ឍតាមរយៈកិច្ចសហប្រតិបត្តិការ ដូច្នេះ អត្ថន័យនៃការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”គឺកាន់តែលេចធ្លោ ហើយក៏មានអនាគតកាន់តែគួរជាទីរំពឹងទុកផងដែរ។

ដូចខ្លឹមសារក្នុងសៀវភៅសដែលបានលើកឡើងថា លើផ្លូវដែលរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ” ប្រទេសនីមួយៗដែលចូលរួមកិច្ចកសាង សុទ្ធតែជាអ្នកចូលរួម អ្នករួមចំណែកនិងជាអ្នកទទួលផលប្រយោជន៍ស្មើគ្នា ។ ចិនរីករាយរួមជាមួយបណ្តាភាគីនានា ប្រកាន់ខ្ជាប់ជំនឿចិត្តនិងឆន្ទៈដ៏មុតមាំ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាថ្មី ក្នុងការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ។

១០ឆ្នាំទីមួយនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គ្រាន់តែជាទំព័រចាប់ផ្តើមប៉ុណ្ណោះ។ នៅពេលអនាគត ពួកយើងនឹងចេញដំណើរម្តងទៀត ពីទីចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” នឹងកាន់តែប្រកបដោយ ការច្នៃប្រឌិតថ្មីនិងកម្លាំងរស់រវើក កាន់តែប្រកបដោយបើកទូលាយនិងបរិយាប័ន្ន ដើម្បីបើកបង្អួចឱកាសថ្មីចំពោះប្រទេសចិននិងពិភពលោក ក៏ដូចជានាំមកនូវឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍ នៃមនុស្សជាតិទាំងមូលផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន