(ប៉េកាំង)៖ ខណៈពេលវេទិកាកំពូលស្តីពី "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ជិតនឹងបើកធ្វើ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃប្រទេសអាហ្រ្វិកជាច្រើនរួមគ្នាចេញផ្សាយ «គំនិតផ្តួចផ្តើមប្រតិបត្តិការប្រព័ន្ធសារព័ត៌មានចិន និងអាហ្វិកអំពីខ្សែក្រវាត់និងផ្លូវ» ដែលទទួលបានការគាំទ្រពីអង្គការ និងស្ថាប័នប្រព័ន្ធសារព័ត៌ មានអាហ្រ្វិកចំនួន៥០ ដូចជាសហព័ន្ធវិទ្យុផ្សាយសំឡេងអាហ្រ្វិកជាដើម។

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ឆ្នាំនេះជាខួបទី១០នៃការដែលលោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាងខែ្សក្រវាត់និងផ្លូវ ហើយក៏ជាខួបទី១០នៃការដែលលោក Xi Jinping បានលើកឡើងនូវទស្សនៈអំពីគោលនយោបាយ ចំពោះអាហ្រ្វិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ ស្មោះត្រង់ផងដែរ។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក បានលេចចេញភាពរស់រវើកយ៉ាងផុលផុស ដែលកំពុងរួមគ្នាកសាងសហគមន៍រួមវាសនា រវាងចិននិងអាហ្រ្វិកប្រកបដោយកម្រិតខ្ពស់។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយ ផ្លាស់ប្តូរនិងរឿនសូត្រពីគ្នាជាមួយមិត្តភក្តិ៍ ដែលមកពីមជ្ឈដ្ឋានប្រព័ន្ធសារព័ត៌មានអាហ្រ្វិក ហើយពួតដៃធ្វើដំណើរជាមួយគ្នា ដើម្បីរៀបរាប់ឱ្យបានល្អនូវរឿងរ៉ាវអំពីការប្រាស្រ័យទាក់ទង ដោយមេត្រីភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះរវាងចិននិងអាហ្រ្វិក ក៏ដូចជារួមគ្នាបង្ហាញពីសមិទ្ធផលដ៏ធំធេង ក្នុងកិច្ចសហប្រតិបត្តិការ"ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងអាហ្រ្វិក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន