(ប៉េកាំង)៖ ថ្ងៃទី១៣ ខែតុលា ពិធីសំណេះសំណាលដើម្បីអបអរសាទរខួបមួយឆ្នាំ នៃការចាក់ផ្សាយកម្មវិធី «បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ» របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើជាអធិបតីក្នុងពិធីនេះ ព្រមទាំងបានសំណេះសំណាលជាមួយ តំណាងនៃស្ថាប័នពាក់ព័ន្ធបក្សនិងរដ្ឋ អ្នកជំនាញ បញ្ញវន្តនិងសមាជិកសំខាន់នៃក្រុមផលិតកម្មវិធីដើម្បីផ្តល់គំនិតថ្មី ដល់ការប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវនិងច្នៃប្រឌិតថ្មី នៃកម្មវិធីយកបទសម្ភាសន៍នេះ ។

សូមបញ្ជាក់ថា កម្មវិធី «បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ» បានចាប់ផ្តើមចាក់ផ្សាយមុននឹងបើកធ្វើសមាជបក្សកុម្មុយនីសចិនលើកទី២០ គិតរហូតដល់ខែ១០ឆ្នាំនេះ បានចាក់ផ្សាយកម្មវិធីសរុប៤៧ភាគ ដែលបានយកបទសម្ភាសន៍ជាមួយអ្នកនយោបាយសំខាន់ៗ អន្តរជាតិចំនួន៤១រូបនៅទូទាំងពិភពលោក និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិចំនួន៦រូប ។ កម្មវិធីនេះបានផ្តោតសំខាន់ទៅលើចំណុចក្តៅ លើផ្ទៃអន្តរជាតិ និងធ្វើវិភាគចំពោះស្ថានការណ៍លើផ្ទៃអន្តរជាតិ ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

ចាប់តាំងពីកម្មវិធី «បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ» បានចាប់ផ្តើមចាក់ផ្សាយមក បានទាក់ទាញអ្នកទស្សនានៅតាមប្រព័ន្ធព័ត៌មាន គ្រប់ប្រភេទចំនួន៥០៨លាននាក់ ក្នុងនោះយុវជនមានចំនួន៥៧,៣៧ភាគរយ ។ ការផ្សាយដំណឹងពាក់ព័ន្ធត្រូវប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៅឯនាយសមុទ្រដកស្រង់លើសពី១ម៉ឺនដង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន