(ប៉េកាំង)៖ ថ្ងៃទី១២ ខែតុលា តាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការពិព័រណ៍ពិសេសនៅប្រទេសអង់គ្លេស នៃពិព័រណ៍ចល័តជុំវិញពិភពលោកក្រោមប្រធានបទ “អ្វីជាអរិយធម៌” នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើ នៅទីតាំងចាស់នៃសារមន្ទីផលិតរូបិយវត្ថុភូមិន្ទក្រុងឡុងដ៍។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសដែលបូករួមទាំងតំណាង នៃស្ថានទូតប្រទេសចិនប្រចាំនៅអង់គ្លេស អង្គទូតប្រទេសជាច្រើនប្រចាំនៅប្រទេសអង់គ្លេស អ្នកជំនាញនិងបញ្ញវន្តអង់គ្លេសដ៏ល្បីឈ្មោះ ព្រមនិងនិស្សិតវ័យក្មេងជាដើមសរុបជាង៨០រូប បានចូលរួមក្នុងសកម្មភាព។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ក្រោមការណែនាំនៃផែនទីបង្ហាញផ្លូវដ៏មហិមា ដែលគ្រោងដោយគំនិតផ្តួចផ្តើមអរិយធម៌សកលរបស់លោក Xi Jinping ប្រធានរដ្ឋចិនប្រជាជនចិនកំពុងខិតខំប្រឹងប្រែងកសាង អរិយធម៌សម័យទំនើបនៃប្រជាជាតិចិន ដើម្បីជំរុញវឌ្ឍនភាពថ្មីនៃការអភិវឌ្ឍអរិយធម៌មនុស្សជាតិ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តបេសកកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយ បង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ រវាងចិននិងអឺរ៉ុប ក៏ដូចជាជំរុញការរៀនសូត្រពីគ្នារវាងអរិយធម៌ចិននិងអឺរ៉ុប ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តដល់ ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន