(ប៉ារីស)៖ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង អមដោយមន្ត្រីការទូត និងបងប្អូនខ្មែររស់នៅទីក្រុងប៉ារីសបានចូលរួមពិធី «គោរពវិញ្ញាណក្ខន្ធដល់ពលទាហានខ្មែរ និងពលទាហានបរទេស ដែលបានពលីជីវិតជួយបារាំងក្នុងអំឡុងសង្គ្រាមលោកលើកទី១»

កម្មវិធីនេះរៀបចំដោយសមាគមអន្តរជាតិតន្ត្រីករតាមផ្លូវ (Association Internationale des Musiciens de la Rue - AIMR) និងសមាគមអនុស្សាវរីយ៍បារាំង (Souvenir Français) ដោយមានការចូលរួមដោយសមាជិករដ្ឋសភា និងព្រឹទ្ធសភាបារាំង ស្ថានទូត និងស្ថានកុងស៊ុលចំនួន ១៩ប្រទេស។ នៅក្នុងឱកាសនេះ ក៏មានការចូលរួមពីអភិបាលរងសាលាក្រុងប៉ារីសផងដែរ៕