(មូស្គូ)៖ មន្រ្តីការទូតជាន់ខ្ពស់រុស្ស៉ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ក្នុងសុន្ទរកថាមួយចេញផ្សាយនៅថ្ងៃអាទិត្យនេះថា ទីក្រុងមូស្គូមិនបានបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើងនោះទេ ប៉ុន្តែវាជាការប្រឆាំងនឹងវិធានការរឹតត្បិតថ្មីចុងក្រោយទៅលើទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RIA នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

មន្រ្តីទូតជាន់ខ្ពស់ លោក អូឡេក បួមីសត្រូវ (Oleg Burmistrov) បានប្រាប់ RIA ក្នុងបទសម្ភាសន៍មួយថា រុស្ស៉ី ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍ពិភពលោក ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនចំពោះទីក្រុងព្យុងយ៉ាងតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តែក្នុងពេលជាមួយគ្នានេះ យើងប្រឆាំងដាច់ខាតចំពោះការដាក់ចេញនូវវិធានការរឹតបន្តឹងថ្មី។

លោក Burmstrov បានប្រាប់ RIA បន្ថែមថា ហានិភ័យនៃជម្លោះនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បានកើនឡើងយ៉ាងខ្លាំងដោយមួយផ្នែកកើតចេញពីសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន។ វោហាសាស្ត្ររបស់មន្ត្រីកូរ៉េខាងជើងអំពីជម្លោះនុយក្លេអ៊ែរ បង្ហាញនូវការឆ្លើយតបចំពោះយុទ្ធសាងស្រ្តបង្កហេតរបស់សហរដ្ឋអាមេរិកទៅកាន់ឧបទ្វីបនេះ។

គួរបញ្ជាក់ថា បើតាមសេតវិមាន កូរ៉េខាងជើងថ្មីៗនេះបានផ្តល់អាវុធទៅឲ្យរុស្ស៉ី ដោយបង្កើនការព្រួយបារម្ភកាន់តែខ្លាំងជុំវិញទំនាក់ទំនងផ្នែកយោធារវាងប្រទេសទាំងពីរ៕

រូបភាពឯកសារពី Reuters

រូបភាពពី AFP