(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ សេតវិមាន៖ កូរ៉េខាងជើង ដឹកអាវុធជាង ១,០០០កុងតឺន័រ ទៅឱ្យរុស្ស៉ី ប្រើក្នុងសង្រ្គាមអ៊ុយក្រែន
២៖ លោក Netanyahu ថាការទម្លាក់គ្រាប់បែកលើតំបន់ Gaza ទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះ
៣៖ អារ៉ាប៊ីសាអូឌីត ផ្អាកកិច្ចព្រមព្រៀងជាមួយអ៉ីស្រាអែល ខណៈកាន់តែខិតទៅរកអ៉ីរ៉ង់
៤៖ WHO៖ ការបង្គាប់របស់អ៉ីស្រាអែលឱ្យជម្លៀសខ្លួន ក្នុងតំបន់ Gaza ប្រៀបដូចជាការកាត់ទោសប្រហារជីវិត សម្រាប់អ្នកជំងឺ
៥៖ រដ្ឋមន្ត្រីការបរទេសចិន និយាយថាឫសគល់នៃជម្លោះអ៊ីស្រាអែល-ហាម៉ាស គឺ «ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ» ចំពោះប៉ាឡេស្ទីន
៦៖ សមាជិកសភាអង់គ្លេស ព្រមានថាអង់គ្លេសអាចជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើបន្តគាំទ្រសកកម្មភាពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា