(ឡុងដ៍)៖ សមាជិកសភាមកពីគណបក្សអភិរក្ស ដែលកំពុងកាន់អំណាចបានព្រមានថា ចក្រភពអង់គ្លេសអាចនឹងជាក់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើខ្លួននៅតែបន្តគាំទ្រសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែតុលា ឆ្នាំេ២០២៣។
លោក Crispin Blunt ដែលជាសហនាយកនៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់យុត្តិធម៌ប៉ាឡេស្ទីន នៅក្នុងសប្តាហ៍នេះ បានប្រកាសពីចេតនាក្នុងប្តឹងតវ៉ាមន្ត្រីរដ្ឋាភិបាលអង់គ្លេសពីបទ «ជួយ និងលុបបំបាត់ឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សា»។
លោកបានមានប្រសាសន៍ថា «គ្រប់គ្នាត្រូវតែធ្វើដើម្បីឃាត់មនុស្ស» ប្រសិនបើដឹងពីសក្តានុពល នៃឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមានឡើងនៅតំបន់ហ្គាហ្សា។
ការព្រមានរបស់លោក Blunt នេះ ធ្វើឡើងបន្ទាប់យោធាអ៉ីស្រាអែលបានអំពាវនាវឱ្យ ប្រជាជនប៉ាឡេស្ទីនទាំងអស់ជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សា ដោយព្រមានថាខ្លួននឹងបើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំឆាប់ៗនេះ ខណៈរដ្ឋាភិបាលបង្ហាញការគាំទ្រនូវសកម្មភាពទាំងនេះ។
លោក Blunt បានព្រមានថា នៅក្នុងច្បាប់អន្តរជាតិអាចធ្វើឱ្យមន្ត្រីចក្រភពអង់គ្លេសក្លាយជាភាគីនៃឧក្រិដ្ឋកម្មសង្គ្រាម។ លោកបាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើអ្នកដឹងថាភាគីមួយនឹងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម (ហើយអ្នកនៅតែបន្តគាំទ្រសកម្មភាពទាំំងនេះ) នោះអ្នកកំពុងចូលរួមហើយ»។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ យោធាអ៉ីស្រាអែលបានអំពាវនាវឱ្យ ប្រជាជនប៉ាឡេស្ទីនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងទីក្រុង Gaza City នៃតំបន់ Gaza Strip ចាកចេញពីផ្ទះសម្បែង ហើយជម្លៀសខ្លួនឆ្ពោះទៅកាន់ភាគខាងត្បូង ដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ ខណៈវាគឺជាសញ្ញាបង្ហាញថា អ៉ីស្រាអែលនឹងបើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ វាយលុកចូលដែនដីប៉ាឡេស្ទីនមួយនេះ ក្នុងពេលឆាប់ៗ៕
រូបភាពពី AFP