(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃសុក្រថា មូលហេតុនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជា «ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ» ប្រឆាំងនឹងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

លោកបានថ្លែងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប៉េកាំង។

លោក Wang បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់លោក ជាមួយលោក Josep យ៉ាងដូច្នេះថា «ឫសគល់នៃបញ្ហានេះស្ថិតនៅក្នុងការពន្យារពេលដ៏យូរ ក្នុងការសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប៉ាឡេស្ទីនសម្រាប់រដ្ឋឯករាជ្យមួយ ហើយនៅក្នុងការពិតដែលភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ ដែលប្រជាជនប៉ាឡេស្ទីនរងទុក្ខនោះ មិនត្រូវបានកែតម្រូវទេ»

រូបភាពពី Reuters