(ពិភពលោក)៖ នៅថ្ងៃព្រសហ្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu សន្យាកម្ទេចក្រុមហាម៉ាសទាំងស្រុង
២៖ មេដឹកនាំអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ បើកកិច្ចសន្ទនាតាមទូរស័ព្ទ ជុំវិញសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស
៣៖ កោះតៃវ៉ាន់បង្កើតក្រុមការងារពិសេស ដើម្បីសិក្សាអំពីសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុម Hamas
៤៖ ប្រមុខគោលនយោបាយការបរទេស EU ទៅដល់ប្រទេសចិន មុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-ចិន នៅក្នុងឆ្នាំនេះ
៥៖ សមាជិកជាន់ខ្ពស់សភាអាមេរិក អះអាងថា អេហ្ស៉ីបបានព្រមានអ៉ីស្រាអែល៣ថ្ងៃមុន អំពីលទ្ធភាពនៃការវាយប្រហារទ្រង់ទ្រាយធំរបស់ Hamas
៦៖ លោក Blinken ប្រាប់អ៊ីស្រាអែលថា សហរដ្ឋអាមេរិក «តែងតែនៅខាងអ្នកជានិច្ច» ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស