(រីយ៉ាទ)៖ ក្រុមអ្នកការពារសិទ្ធិមនុស្ស បានអំពាវនាវជាថ្មីម្ដងទៀតដល់ភាគីទាំងអស់ នៃជម្លោះអ៊ីស្រាអែល និងតំបន់ហ្គាហ្សាស្ទ្រីប ឱ្យគោរពច្បាប់មនុស្សធម៌ និងជៀសវាងការដាក់គោលដៅលើជនស៊ីវិល និងបុគ្គលិកជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
ប្រធានអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បាននិយាយថា ភាគីទាំងពីរត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ ដែលត្រូវបានបង្កើតឡើងដើម្បីធានាថា សូម្បីតែក្នុងអំឡុងពេលនៃអរិភាព សកម្មភាពមួយចំនួនត្រូវបានហាមឃាត់ដាច់ខាតផងដែរ។
ការអំពាវនាវនេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងតំបន់ហ្គាហ្សា។
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាអស់ជាច្រើនថ្ងៃមកហើយ ចាប់តាំងពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានចាប់ផ្តើមដោយសកម្មជនហាម៉ាសកាលពីថ្ងៃសៅរ៍ (ទី៧ ខែតុលា) ដែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់នៅខាងអ៊ីស្រាអែល។
ការវាយប្រហារសងសឹកដោយអ៊ីស្រាអែល ដែលបានប្រកាសជាផ្លូវការសង្គ្រាមលើក្រុមហាម៉ាស ក៏បានសម្លាប់មនុស្សជាង ១,២០០ នាក់ផងដែរ និងបានធ្វើឱ្យសង្កាត់ទាំងមូលស្ថិតក្នុងភាពវឹកវរ៕
រូបភាពពី AFP