(ប៉េកាំង)៖ កាលពីថ្ងៃទី១១ខែតុលា រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”ទីមួយដែលបានដឹកជញ្ជូនទំនិញសម្រាប់ដាក់តាំង នៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ បានទៅដល់ក្រុងសៀងហៃ ។ រថភ្លើងនេះបានដឹកជញ្ជូនគ្រឿងសំអាងសម្រាប់ដាក់តាំង នៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិនិងទំនិញផ្សេងទៀត ឆ្លងតាមសេវាកម្មត្រួតពិនិត្យនិងគ្រប់គ្រង “ច្រកចេញចូលតែមួយ” នៃគយស្ថានីយរថភ្លើងក្រុងសៀងហៃ បានបំពេញទម្រង់ការឆ្លងដែនទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយតម្លៃសរុបនៃទំនិញទាំងនេះគឺលើសពី១៦លានប្រាក់អឺរ៉ូ ។ នេះក៏ជាឆ្នាំទីបីហើយដែលវត្ថុសម្រាប់តាំងពិព័រណ៍នៃពិព័រណ៍នាំចូលចិនអន្តរជាតិ ត្រូវដឹកជញ្ជូនទៅដល់ក្រុងសៀងហៃតាមរយៈរថភ្លើងចិន-អឺរ៉ុប។

រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”សំខាន់គឺបម្រើការដល់ការដឹកជញ្ជូនវត្ថុ សម្រាប់តាំងពិព័រណ៍នៃពិព័រណ៍នាំចូលចិនអន្តរជាតិ។ តាមស្ថិតិមិនពេញលេញឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ មានសហគ្រាសជាង១៤០០ ដែលមកពីប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានចុះហត្ថលេខាចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងសហគ្រាសនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦៕

វិទ្យុមិត្តភាពកម្ពុជាចិន