(ប៉េកាំង)៖ រសៀលថ្ងៃទី ១០ ខែតុលា លោក Xi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុងJiujiang ខេត្ត Jiangxi ប្រទេសចិន។ លោកបានពិនិត្យកំណាត់ទន្លេយង់សេក្នុងក្រុង Jiujiang នៃឧទ្យានជាតិវប្បធម៌ទន្លេយង់សេចិន ដើម្បីឈ្វេងយល់ពីស្ថានភាពកសាងឧទ្យានជាតិវប្បធម៌ទន្លេយង់សេចិន និងការអភរិក្សតាមដងទន្លេនៃក្រុងនេះ។

កំណាត់ទន្លេយង់សេស្ថិតក្នុងក្រុង Jiujiang នៃឧទ្យានជាតិវប្បធម៌ទន្លេយង់សេចិនចាប់ផ្តើមកសាងកាលពីខែមេសាឆ្នាំ២០២២ ធ្វើតាមគោលការណ៍ដែល “រួមគ្នាអភិរក្សដោយមិនអភិវឌ្ឍហួសកម្រិត” នៃរដ្ឋាភិបាលមជ្ឈិមចិន បានផ្តោតលើស្នូល ដែលអភិរក្សនិងផ្សព្វផ្សាយវប្បធម៌ទន្លេយង់សេ រៀបចំនិងកសាងកន្លែងអេកូឡូស៊ីធម្មជាតិដែលទឹកថ្លា ត្រើយបៃតង ទន្លេហូរយ៉ាងរលូន ទេសភាពស្អាត មនុស្សនិងទឹកមានភាពចុះសម្រុងគ្នា។

ថ្ងៃដដែល លោក Xi Jinpingក៏បានអញ្ជើញទៅត្រួតពិនិត្យការងារនៅក្រុមហ៊ុនប្រេងកាតចិន (Sinopec Group) សាខាក្រុង Jiujiang ផងដែរ ដើម្បីឈ្វេងយល់ពីសភាពការណ៍កែសម្រួល របៀបដំណើរការអភិវឌ្ឍបៃតងនៃក្រុមហ៊ុនឧស្សាហកម្មប្រេងកាត។ ប៉ុន្មានឆ្នាំកន្លងទៅ សាខាក្រុមហ៊ុននៅក្រុង Jiujiang របស់ក្រុមហ៊ុនប្រេងកាតចិន (Sinopec Group) បានខិតខំធ្វើការសន្សំសំចៃថាមពល កាត់បន្ថយកម្រិតបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានធ្វើការគ្រប់គ្រងបែបឌីជីថល តាមបណ្តាញអ៊ីនធើណេត និងភាពឆ្លាតវៃ ក្នុងបំណងពន្លឿនការកែសម្រួលរបៀបដំណើរការបៃតងនិងកាបូនទាប ដែលត្រូវបានជ្រើសរើសជារោងចក្របៃតង ប្រទេសចិនជាដំបូងគេ និងជាសហគ្រាសគំរូចិនខាងផលិតបែបឆ្លាតវៃ៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន