(ហ៊្សេរុយសាឡិម)៖ ក្រៅពីជនជាតិអ៉ីស្រាអែលផ្ទាល់ មានជនបរទេសរាប់សិបនាក់ផ្សេងទៀត ដែលត្រូវបានសម្លាប់ ចាប់ជាចំណាប់ខ្មាំង ទទួលរងរបួស ឬក៏បាត់ខ្លួន អំលុងការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើល របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស (Hamas) លើប្រទេស​អ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ ប្រទេសដែលមានពលរដ្ឋស្លាប់ ត្រូវចាប់ជាចំណាប់ខ្មាំង ឬបាត់ខ្លួន ក្នុងការវាយប្រហាររបស់ក្រុម Hamas រួមមានដូចជា៖

១. សហរដ្ឋអាមេរិក៖ ស្លាប់២២នាក់ ហើយប៉ុន្មានផ្សេងទៀតត្រូវចាប់ជាចំណាប់ខ្មាំងឬបាត់ខ្លួន

២. ថៃ៖ ស្លាប់២១នាក់ របួស១៣នាក់ ចំណាប់ខ្មាំង១៤នាក់

៣. បារាំង៖ ស្លាប់១១នាក់ បាត់ខ្លួន១៨នាក់

៤. នេប៉ាល់៖ ស្លាប់១០នាក់ បាត់ខ្លួនម្នាក់

៥. អាហ្សង់ទីន៖ ស្លាប់៧នាក់ បាត់ខ្លួន១៥នាក់

៦. រុស្ស៉ី៖ ស្លាប់៤នាក់ បាត់ខ្លួន៦នាក់

៧. ចក្រភពអង់គ្លេស៖ ស្លាប់៤នាក់

៨. ចិន៖ ស្លាប់៣នាក់ បាត់ខ្លួន២នាក់

៩. កាណាដា៖ ស្លាប់៣នាក់ បាត់ខ្លួន៣នាក់

១០. អ៊ុយក្រែន៖ ស្លាប់៣នាក់ បាត់ខ្លួន៦នាក់

១១. ប្រេស៉ីល៖ ស្លាប់២នាក់ បាត់ខ្លួន១នាក់

១២. ប៉េរូ៖ ស្លាប់២នាក់ បាត់ខ្លួន៣នាក់

១៣. ហ្វីលីពីន៖ ស្លាប់២នាក់ បាត់ខ្លួន៣នាក់

១៤. អូស្រ្តាលី៖ ស្លាប់១នាក់

១៥. អូទ្រីស៖ ស្លាប់១នាក់ បាត់ខ្លួន២នាក់

១៦. អាស៊ែបៃហ្សង់៖ ស្លាប់១នាក់

១៧. កម្ពុជា៖ ស្លាប់១នាក់

១៨. ឈីលី៖ ស្លាប់១នាក់ បាត់ខ្លួន១នាក់

១៩. អៀរឡង់៖ ស្លាប់១នាក់

២០. អេស៉្បាញ៖ ស្លាប់១នាក់

២១. អាល្លឺម៉ង់៖ ប៉ុន្មាននាក់ត្រូវចាប់ជាចំណាប់ខ្មាំង

២២. ម៉ិកស៉ិក៖ ចំណាប់ខ្មាំង២នាក់

២៣. កូឡុំប៊ី៖ ចំណាប់ខ្មាំង២នាក់

២៤. អ៉ីតាលី​៖ ចំណាប់ខ្មាំង២នាក់

២៥. ប៉ារ៉ាហ្កាយ៖ ចំណាប់ខ្មាំង២នាក់

២៦. ស្រីលង្កា៖ ចំណាប់ខ្មាំង២នាក់

២៧. តង់សានី៖ ចំណាប់ខ្មាំង២នាក់

ប្រភពពី AFP

រូបភាពពី AFP