(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលានេះបាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារសងសឹក របស់អ៉ីស្រាអែលលើក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា បានកើនដល់ជាង ១,២០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP។

សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់ថ្ងៃទី៦ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចាប់តាំងពីក្រុមហាម៉ាស់បើកការវាយប្រហារ ទ្រង់ទ្រាយធំលើអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។ អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន បានគូសបញ្ជាក់ដូច្នេះថា «ចំនួន អ្នកស្លាប់បានកើនដល់ ១,២០០នាក់ រីឯចំនួនអ្នករងរបួសកើនដល់ ៥,៦០០នាក់»

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល កាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏បានឱ្យដឹងដែរថាមនុស្សយ៉ាងហោច ១,២០០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស ហើយក្នុងចំណោមអ្នកទាំងនេះមាន ១៨៩នាក់ជាទាហានអ៉ីស្រាអែល៕

">

រូបភាពពីលើអាកាសនៃអគារត្រូវបានបំផ្លាញដោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើជំរំជនភៀសខ្លួន Jabalia ក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣៖ AFP