(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ មនុស្សរាប់រយនាក់ស្លាប់នៅប្រទេសអ៉ីស្រាអែល និងតំបន់ Gaza ក្រោយការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើលរបស់ក្រុម Hamas

២៖ ចិនបង្ហាញក្តីបារម្ភ ជុំវិញការផ្ទុះឡើងខ្លាំងនៃអំពើហិង្សារវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

៣៖ UPDATE: គ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថាន ផ្តាច់ជីវិតមនុស្សកើនដល់ជាង២,០០០នាក់

៤៖ អ៉ីស្រាអែលអះអាងថា ក្រុមហាម៉ាស់ជាង៤០០នាក់ស្លាប់ ហើយខាងខ្លួនឯងផ្ទាល់ ក៏មានជាង៣៥០នាក់ស្លាប់ផងដែរ ខណៈអ្នករបួសទាំងសងខាងគឺជិត៤,០០០នាក់

៥៖ ឥណ្ឌូណេស៉ីដែលជាអ្នកគាំទ្រយូរមកហើយចំពោះបុព្វហេតុប៉ាឡេស្ទីន អំពាវនាវឱ្យបញ្ចប់អំពើហិង្សារវាងអ៉ីស្រាអែលនិងក្រុម Hamas

៦៖ នាយករដ្ឋមន្រ្តីថៃប្រកាសថា មានជនជាតិថៃ២នាក់ស្លាប់ ក្នុងអំពើហិង្សារវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស់