(ប៉េកាំង)៖ ថ្ងៃទី៥ ខែតុលា លោក Wang Yi ប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មការមជ្ឈិមចិន បានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការអន្តរជាតិស្តីពី “រង្វិលជុំហិម៉ាឡៃ” XiZang ប្រទេសចិនលើកទី៣ និងជួបសន្ទនាជាសមូហភាពជាមួយភ្ញៀវកិត្តិយសបរទេស ដែលអញ្ជើញចូលរួមវេទិកានេះ។

លោក Wang Yi បានលើកឡើងថា ភាគីចិនរីករាយបន្តប្រកាន់ខ្ជាប់ទស្សនៈគំនិតការទូតដ៏ស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ និងបរិយាប័ន្នជាមួយប្រទេសជិតខាងដែលលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តួចផ្តើម រួមជាមួយប្រទេសនានាក្នុងតំបន់ រួមគ្នាកសាងសហគមន៍រួមវាសនារបស់ប្រទេសជិតខាង ដើម្បីរួមចំណែកជាកម្លាំងដល់ភាពរុងរឿង ស្ថិរភាព និងអភិរក្សបរិស្ថាននៅទូទាំងពិភពលោក។ ភាគីចិនស្វាគមន៍មិត្តនៃប្រទេសនានាមកដល់តំបន់ Xizang ដើម្បីបញ្ជាក់ផ្ទាល់ខ្លួននូវស្ថានភាពពិត ដូចជាសមិទ្ធផលដ៏មហិមានៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ Xizang ជីវភាពសុភមង្គល់របស់ប្រជាជននៃជនជាតិនានា និងវប្បធម៌Zangទទួលបានការបន្តវេនដោយល្អឥតខ្ចោះ។

ការពិតនឹងបញ្ជាក់ថា ពាក្យសម្តីកុហកពាក់ព័ន្ធនឹង Xizang ដែលប្រឌិតដោយកម្លាំងលោកខាងលិចមួយចំនួន ដោយសារលំអៀងផ្នែកមនោគមវិជ្ជាមិនសមហេតុផលសោះ។ ភាគីនានាបានវាយតម្លៃខ្ពស់ចំពោះការកសាងវប្បធម៌-អេកូឡូស៊ី នៅតំបន់ Xizang ប្រទសចិននិងសមិទ្ធផលដ៏អស្ចារ្យនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយសម្គាល់ជាឯកភាពថា ត្រូវតែចាប់ដៃរួមគ្នា ដើម្បីអភិរក្សអរិយធម៌មនុស្សជាតិនិងជីវចម្រុះ និងចែករំលែកសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។
វេទិកាលើកនេះបានប្រារព្ធធ្វើនៅក្រុង Linzhi តំបន់ Xizang ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែតុលា តំណាងដែលមកពីប្រទេស តំបន់និងអង្គការអន្តរជាតិជាង៤០បានចូលរួម៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន