(គីតូ)៖ ក្រុមមន្ត្រីក្នុងប្រទេសអេក្វាទ័រ បាននិយាយថាជនសង្ស័យ ៦នាក់ជាជនជាតិកូឡុំប៊ី នៅក្នុងសំណុំរឿងឃាតកម្មលើបេក្ខជនប្រធានាធិបតី លោក ហ្វឺណាន់ដូ វីយ៉ាវីសិនស្យ៉ូ (Fernando Villavicencio) ត្រូវបានសម្លាប់នៅក្នុងពន្ធនា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) តែមួយសប្ដាហ៍ប៉ុណ្ណោះ មុននឹងការ បោះឆ្នោតដ៏សំខាន់មួយចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។

ក្រោយទទួលបានដំណឹងខាងលើ ប្រធានាធិបតីអេក្វាទ័រ លោក ហ្គីយ៉ែរម៉ូ ឡាសសូ (Guillermo Lasso) ដែលកំពុងស្ថិតក្នុងដំណើរឯកជនមួយទៅកាន់ទីក្រុង ញូវយ៉ក និងត្រូវធ្វើទស្សនកិច្ចផ្លូវការមួយទៅកាន់កូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានសម្រេចចិត្តលុបចោលដំណើរនៅក្រៅប្រទេស ដើម្បីវិលត្រឡប់ទៅអេក្វាទ័រ វិញជាបន្ទាន់។

បើតាមអាជ្ញាធរពន្ធនាគារអេក្វាទ័រ ជនសង្ស័យជាជនជាតិកូឡុំប៊ីទាំង៦ នាក់ត្រូវបានសម្លាប់នៅក្នុងពន្ធនាគារ ហ្កាយយ៉ាង វ័ន (Guayas 1) ស្ថិនក្នុងទីក្រុង ហ្កាយ៉ាគីល (Guayaquil) ហើយក្រោយមក ការបញ្ជាក់អត្តសញ្ញាណបានឱ្យដឹងថាជនជាតិកូឡុំប៊ីទាំងនេះគឺជាជនសង្ស័យដែលត្រូវបានចោទប្រកាន់ថាមាន ជាប់ព័ន្ធនឹងអំពើឃាតកម្មលើលោក វីយ៉ាវីសិនស្យ៉ូ។

គួរបញ្ជាក់ថា លោក វីយ៉ាវីសិនស្យ៉ូ មានអាយុ៥៩ឆ្នាំ និងជាបេក្ខជនប្រធានាធិបតីអេក្វាទ័រ ដ៏លេចធ្លោរម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លា ប់កាលពីថ្ងៃទី៩ ខែសីហាកន្លងទៅនេះ អំឡុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងរដ្ឋធានីគីតូ (Quito) ពោលគឺ១១ថ្ងៃ មុននឹងការបោះឆ្នោតប្រធានាធិបតីជុំទីមួយ៕


រូបភាពពី AFP